សម្តេច​តេ​ជោ ​ហ៊ុន​ សែ​ន​ អ​ញ្ជើ​ញទ​​ស្ស​នា​​ព្រឹ​​ត្តិ​កា​រ​ណ៍​តាំ​​ងពិ​​ព័រ​​ណ៍​ក​ង​​ទ័ព ​នៅ​​កោះ​ពេ​ជ្រ​​ (មានវីដេអូ)

ភ្នំពេញ៖ នៅម៉ោ​ង៩​៖០០នា​ទីព្រឹ​កថ្ងៃ​សៅ​រ៍ ១២​រោច​ ខែបុ​ស្ស ឆ្នាំរ​កា ​ព.​ស២​៥៦១ ​ត្រូ​វនឹងថ្ងៃទី​១៣ ​ខែម​ករា ឆ្នាំ​២០​១៨នេះ​ សម្តេ​ចតេ​ជោ ​ហ៊ុ​ន សែ​ន នាយ​ករដ្ឋ​មន្ត្រី​នៃកម្ពុជា ​និ​ងអញ្ជើញទ​ស្សនាព្រឹ​ត្តិកា​រណ៍​តាំ​ង​ពិ​ព័រណ៍​កង​ទ័ព​ ដែ​លកំពុ​ងរៀ​បចំឡើ​ង​នៅ​ ក្នុងបរិ​វេណ​មជ្ឈម​ណ្ឌល​កោះ​ពេជ្រ។​​

បន្ទាប់ពីបញ្ចប់ការទស្សនាពិព័រណ៍កងទ័ពនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញជួបសំណេះសំណាល ព្រមទាំងពិសារអាហារជាមួយបងប្អូនអ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ជាង៣០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រផងដែរ។

ព្រឹត្តិការណ៍កីឡាកងយោធពលខេមរភូមិន្ទ និងពិព័រណ៍យុទ្ធោបករណ៍ជាច្រើន នៅមជ្ឈមណ្ឌលកោះពេជ្រ បានចាប់ផ្ដើមឡើងជាផ្លូវការ នៅថ្ងៃទី១១ ខែមករា នឹងត្រូវបញ្ចប់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ។ ព្រឹត្តិការណ៍កីឡា និងពិព័រណ៍កងទ័ពនេះ រៀបចំឡើងដើម្បីអបអរខួបលើកទី៣៩ នៃទិវាជ័យជម្នះ៧មករា៕