ករណី​លក់ដីខ្យ​ល់៦​ពាន់​ហិច​តា​​៖​ ចៅ​ក្រម​ស៊ើបសួរ​សម្រេ​​ចឃុំខ្លួ​នបុ​​រស​ពី​រនា​ក់​

ភ្នំពេញ៖ លោក​​ វ៉ា​ន់​ ​សែ​ន​វិសុទ្ធ​ ចៅ​ក្រ​មស៊ើ​ប​សួរសា​លាដំ​បូងរា​ជធា​នីភ្នំពេ​ញ​ កា​លពី​ល្ងា​ច​ថ្ងៃ​​ទី​១២​ ខែ​មករា​ ចេញ​ដីកា​ឃុំខ្លួន​បុរសពី​រនាក់​ដាក់ព​ន្ធនា​គារប​ណ្តោះអា​សន្ន​ ​ករណី​លក់ដី​ខ្យល់៦​ពា​ន់ហិ​ច​តា​ ​នៅ​ខេត្ត​កំ​ពត​។​

បុរសទាំងពីរនេះ​ ត្រូវបានចាប់ខ្លួន​តាមដីកាបង្គាប់ឱ្យនាំខ្លូន លេខ ១០០៦ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និង ដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១០០៧ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

ជនត្រូវចោទទាំងពីរនាក់ ឈ្មោះ ស៊ុន សៀន អាយុ៤៨ឆ្នាំ និងឈ្មោះ ហេង សាន អាយុ៤៥ឆ្នាំ ។

សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៣ បុរសទាំងពីរនាក់​ បានឆបោកប្រាក់កក់របស់ដើមបណ្តឹងចំនួន ៥០០០០ដុល្លារ យកទៅទិញដីចំនួន៦០០០ហិកតា នៅក្នុងខេត្តកំពត តែទីបំផុតត្រូវដើមបណ្តឹងទៅតុលាការ និងឱ្យសមត្ថកិច្ចចាប់ខ្លួនព្រោះតែគ្មានដីឱ្យម្ចាស់លុយគេ៕