ជនសង្ស័​យ៤​នា​ក់ និង​​គ្រឿ​​ង​ញៀន​ជាច្រើ​នក​ញ្ចប់​ ​ត្រូវបាន​ស​មត្ថកិច្ច​បង្ក្រា​ប​

ព្រះវិហារ៖​ សម​ត្ថកិច្ច​ក​ងរាជអាវុ​ធហត្ថ​​ស្រុក​ជាំ​​ក្សាន្ត​ ​​បំបែ​ក​ទីតាំ​ង​​លក់​​គ្រឿងញៀន​​មួយក​ន្លែង​ដោ​យ​ឃា​ត់ខ្លួ​ន​មនុស្ស​ប្រុ​ស​ស្រី​​ចំនួ​ន​៤​នា​ក់​និង​​ដកហូត​​គ្រឿង​ញៀន​ជាង​​៩០​ក​ញ្ចប់​និង​​អាវុធ​​ចំនួន​​២​​ដើម​ កា​របង្ក្រាប​​នេះ​​ ធ្វើ​ឡើងនៅ​​ចំណុច​ភូ​មិ​ឈើទា​ល​គ​ង ​ឃុំ​​ជាំ​​ក្សាន្ត​ ស្រុក​​ជាំ​​ក្សាន្ត​ កាល​ពី​​យប់​ថ្ងៃ​ទី​​១២​​ ខែមករា​ ឆ្នាំ​​២០​១៨​។​​
ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​លោក​បានដាក់​បញ្ជា​នៅ​ចំណុច​ភូមិសាស្ត្រ​នៃ​ភូមិ​ឈើទាល​គង​នេះ​ដែលជា​ភូមិ​សរ​មួយ​ស្ថិត​ក្នុងភូមិ​ដទៃទៀត​នៃ​ឃុំ​ជាំ​ក្សាន្ត​ដែល​ការប្រើប្រាស់​និង​ចែកចាយ​នូវ​ថ្នាំញៀន​ខ្លាំងជាងគេ​។​

ក្នុងនោះ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ទទួលបាន​បញ្ជា​លោក​អភិបាលខេត្ត​ចុះ​គោលដៅ​ភូមិ​ឈើទាល​គង​នេះ​ស្រាវ​ជ្រា​រក​មេខ្លោង​ដែល​ចែកចាយ​នូវ​ថ្នាំញៀន​ដើម្បី​ចាប់​យកមក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​។​

​កម្លាំង​បាន​ឡោមព័ទ្ធ​ផ្ទះ​ជនសង្ស័យ​ម្នាក់​ដែលមាន​ឈ្មោះ​ម៉ុ​យ​សុ​ភ័​ណ្ឌ​ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​មុខរប​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ប្រចាំ​នៅ​ភូមិ​ឈើទាល​គង​ឃុំ​និង​ស្រុក​ជាំ​ក្សាន្ត​នេះ​ផ្ទាល់​តែម្តង​។​

​លោក​អនុ​សេនី​ឯក​ជុន​បូរ៉ា​បានឱ្យដឹងថា​ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​មក​ទិញ​ថ្នាំញៀន​យកទៅ​ប្រើប្រាស់​បន្ត​នោះ​និង​បាន​សួរនាំ​និង​ស្តាប់​ចម្លើយ​ថា​គ្រឿងញៀន​នឹង​ទិញ​ពី​ប្រភព​ណា​រួចមក​នោះ​លោក​ក៏បាន​ស្នើរ​សុំ​នូវ​បទបញ្ជា​ពី​លោក​វរៈសេនីយ៍ត្រី​ពេ​ជ​សុ​ភី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ដើម្បី​ស្នើរ​កម្លាំង​បន្ថែម​និង​ធ្វើកា​ឡោមព័ទ្ធ​លំនៅដ្ឋាន​ជនសង្ស័យ​នេះ​ផ្ទាល់​តែម្តង​។​

​ក្រោយ​កា​ឡោមព័ទ្ធ​លំនៅដ្ឋាន​ជនសង្ស័យ​នេះ​រួចមក​សមត្ថកិច្ច​បានធ្វើ​កា​ដកហូត​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ហៅថា​ម៉ា​ទិ​កក​កបាន​ចំនួន​៩២​កញ្ចប់​ដែល​ស្មើរ​និង​៥៨,០៥​ក្រាម​គី​ជាង​កន្លះ​គីឡូក្រាម​កាំភ្លើង​ចំនួន​ពីរ​ដើម​។​ក្នុងនោះ​ប្រភេទ​អាការ​មួយ​ដើម​អឺ​ម​សី​(M16)​មួយ​ដើម​គ្រាប់​ចំនួន​២០១​គ្រាប់​បង់​ដាក់​គ្រាប់​ចំនួន​៧​បង់​។​ដកហូត​ម៉ូតូ​ចំនួន​មួយ​គឿង​ទូ​រស​ព្វ័​ដៃ​ចំនួន​២​គ្រឿង​លុយ​ខ្មែ​ចំនួន​១៥០.០០០​រៀល​លុយ​ថៃ​ចំនួន​៣១០​បាត​។​

គួរបញ្ជាក់​ផងដែរ​ក្នុងករណី​ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ដ៏​សន្ធឹកសន្ធាប់​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​។​ទី​១​ឈ្មោះ​ឈី​ន​វាសនា​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​។​ទី​២​ឈ្មោះ​ឈិន​រ៉េត​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរប​មិន​ពិតប្រាកដ​ទី​៣​ឈ្មោះ​គួ​ន​ឡី​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​មុខរបរ​កសិករ​អ្នក​ទាំងបី​រស់នៅ​ភូមិ​ឃុំ​ខាងលើ​និង​ទី​៤​ឈ្មោះ​មុយ​សុ​ភ័​ណ្ឌ​ហៅ​ក្រៅ​ថា​ប្រពន្ធ​តា​សង្គម​អាយុ​៣៨​ឆ្នាំ​មុខរប​ជា​អ្នក​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម​ប្រចាំ​ភូមិ​ឈើទាល​គង​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហា​ផ្ទាល់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​រួមទាំង​វត្ថុ​តាំង​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ឃាត់ខ្លួន​និង​រក្សាទុក​បណ្តោះអាសន្ន​និង​ធ្វើការ​សួរនាំ​ចងក្រង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិ​ពិធី​៕

ព្រះវិហារ៖​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ ​បំបែក​ទីតាំង​លក់​គ្រឿងញៀន​មួយកន្លែង​ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់​និង​ដកហូត​គ្រឿងញៀន​ជាង​៩០​កញ្ចប់​និង​អាវុធ​ចំនួន​២​ដើម​។​ការបង្ក្រាប​នេះ​ ធ្វើឡើងនៅ​ចំណុច​ភូមិ​ឈើទាល​គង​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ កាលពី​យប់​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៨​។​

​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​លោក​បានដាក់​បញ្ជា​នៅ​ចំណុច​ភូមិសាស្ត្រ​នៃ​ភូមិ​ឈើទាល​គង​នេះ​ដែលជា​ភូមិ​សរ​មួយ​ស្ថិត​ក្នុងភូមិ​ដទៃទៀត​នៃ​ឃុំ​ជាំ​ក្សាន្ត​ដែល​ការប្រើប្រាស់​និង​ចែកចាយ​នូវ​ថ្នាំញៀន​ខ្លាំងជាងគេ​។​