មូល​និ​ធិ​ស៊ីក្លូ​ មាន​ការ​ជួយ​ឧប​ត្ថម្ភពី​ឧកញ៉ា​ល្បី​ៗ ​និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុងរ​ដ្ឋាភិ​បា​ល

ភ្នំពេញ៖ ក្នុងមូល​និធិត្រីច​ក្រយា​ន(មូ​លនិ​ធិស៊ី​ក្លូ)​ ក៏មា​នឧ​កញ៉ាល្បី​ៗ​នៅក​ម្ពុជា​ បានជួ​យឧប​ត្ថម្ភមូល​និធិ​ប្រ​ចាំ​ឆ្នាំសរុ​បប្រមាណ​ ២០ម៉ឺ​នដុ​ល្លារ​ក្នុង​មួយឆ្នាំ​ផង​ដែរ។​
ក្នុងនោះរួមមាន៖ ឧកញ៉ា គិត ម៉េង ៥ម៉ឺនដុល្លារ, ឧកញ៉ា លាង ឃុន ៥ម៉ឺនដុល្លារ, ឧកញ៉ា ថៃ ជាហួត ៥ម៉ឺនដុល្លារ, ឧកញ៉ា អ៉ឹង ប៊ុនហូវ ៥ម៉ឺនដុល្លារ។ អភិបាលរាជធានីភ្នំពេញ ៤០លានរៀល ក្នុងកម្មវិធីព្រឹកថ្ងៃទី១៣ ខែមករា ធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រនេះ ក៏មានការឧបត្ថម្ភថវិកាមួយចំនួនចូលទៅក្នុងមូលនិធិពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលរួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ៥ពាន់ដុល្លារ, ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ៣ពាន់ដុល្លារ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ២៥០០ដុល្លារ, លោក ម៉ម ប៊ុនហេង ២៥០០ដុល្លារ, លោក អ៉ិត សំហេង ៥០០០ដុល្លារ, លោក ប៉ា សុជាតិវង្ស ២៥០០ដុល្លារ, លោក ឧស្ម័ន ហាសាន់ ២៥០០០ដុល្លារ និងឧកញ៉ា លី ហួរ ៣០០០០ដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសក្នុងពិធីនោះថា ក្រៅពីផ្តល់ការព្យាបាលនៅមន្ទីរពេទ្យ និងថវិកាប្រចាំថ្ងៃហើយនោះ ក៏នឹងមានការផ្តល់សម្លៀកបំពាក់ និងការឧបត្ថម្ភថវិកាពេលមានបុណ្យជាតិផ្សេងៗផងដែរ។
សម្រាប់បងប្អូនអ្នកធាក់ស៊ីក្លូ ដែលបានចូលជាសមាជិកនៃមូលនិធិត្រីចក្រយាន នឹងទទួលបានការព្យាបាលជំងឺតាមមន្ទីរពេទ្យរដ្ឋដោយមិនបង់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភ ៧ពាន់រៀលក្នុងមួយថ្ងៃ ក្នុងនោះពីរពាន់រៀលសម្រាប់ថ្លៃជួលស៊ីក្លូ ៥ពាន់រៀលសម្រាប់ថ្លៃបាយ ហើយប្រាក់នេះនឹងបើកជូន១០ថ្ងៃម្តង តាមរយៈសេវាវីង៕