បុរសជនជាតិចិនម្នាក់ ដេកស្លាប់នៅនឹងដី គួរឲ្យសង្វែក

ព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ បានដេកស្លាប់នៅនឹងដី បង្កឲ្យមានភ្ញាក់ផ្អើល កាលពីម៉ោងជាង១យប់រំលង​អាធ្រាត្រ​ឈាន​ចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចបរិវេណសណ្ឋាគារ យ៉ា ចឺក ពាណិជ្ជ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង និងខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិចិនដែលស្លាប់នេះមានឈ្មោះ LIN JIARONG ភេទប្រុស​ ឆ្នាំកំណើត ១៧/១០/១៩៨៤ សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E90053683 សុពលភាពថ្ងៃទី ១៣/០៣/២០២៧ មានទិដ្ឋាការ​លេខ EI 01164338 សុពលភាពថ្ងៃទី ១៧/០៥/២០១៨។

​​ករណីនះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុបែបណាឡើយ ដោយរង់ចាំការត្រួតពិនិត្យកោសល្យ​វិច្ច័យ​ពី គ្រូពេទ្យ និងសមត្ថកិច្ចជំនាញ៕