សិស្សសាលាទើបតែអាយុ១៦ឆ្នាំសោះក្លាយជាចោរឆក់ ត្រូវជាប់ខ្នោះសមត្តកិច្ច

ភ្នំពេញ៖ សិស្សសាលាវិទ្យាល័យជាស៊ីមសន្ធរម៉ុកម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបដៃពីនារីម្នាក់បានសម្រេចហើយព្យាយាមជិះម៉ូតូបត់ក្រោយដួលខ្លួនឯង។ករណីនេះកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃសៅរ៌ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ​២០១៨ ចំណុចខាងមុខ ផ្ទះលេខ៣១ តាមបណ្ដោយផ្លូវលេខ៧០ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យមាន ឈ្មោះ ជា ម៉េងគាង ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរសិស្សសាលា ស្នាក់នៅ ផ្ទះលេខ ៣Eo ផ្លូវបេតុង ភូមិបុរីភ្នំពេញ សង្កាត់ទឹកថ្លា ខណ្ឌពោសែនជ័យ។

ជនរងគ្រោះមានឈ្មោះ ព៉ំ ស្រីឡេង ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់អ៉ីវ៉ាននៅផ្សាតូច ស្នាក់នៅផ្ទះលេខ១៩ ផ្លូវលេខ២២៨ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមសំដីរបស់ជនរងគ្រោះបានប្រាប់អោយដឹងថាមុនពេលកើតហេតុ រូបគាត់ចេញពីផ្ទះនៅបឹងសាឡាង ជិះម៉ូតូមួយ​គ្រឿងម៉ាក ហុងដាសេ១២៥ គោលបំណង់ទៅកន្លែងលក់អ៉ីវ៉ាននៅផ្សារតូច ធ្វើដំណើតាមផ្លូវលេខ៧០ ទិសដៅ​ពី​លិចទៅកើតខណៈមកដល់ចំណុចកើតហេតុក៏មានយុវជនឈាមរាវម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១GS-៣៥៤៣ ជិះមកទន្ទឹមជនរងគ្រោះក៏ធ្វើសកម្មភាពឆក់កាបូបពី​ជនរងគ្រោះបានសម្រេចហើយ ភ្លាមនោះជនសង្ស័យក៏បានបត់ម៉ូតូត្រឡប់ក្រោយវិញបម្រុងជិះរត់គេចខ្លួន ប៉ុន្តែជាអកុសល បណ្ដាលឲ្យដួលម៉ូតូ ក៏ត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ស្រះចកតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបាននាំមកឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ និង កសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញចាត់កាតាមនិតិវិធី៕