បេក្ខជន គង់ រាជសី បើ​ក​ឆា​ក​​ដំ​​បូង​​គេ​ ​ធ្វើ​​ឱ្យគ​​ណៈក​​ម្មកា​​រ​សើ​ចចុ​ក​ពោះ​​ (មានវីដេអូ)

បេក្ខជន គង់ រាជសី ដែលមានអា​ជីពជាឌី​ជេ ​និងជា​ពិធីករ​វិទ្យុមួ​យរូប​ ក៏បា​នចូល​មក​ប្រលង​បើក​ឆាកដំបូ​ងគេ​តែម្តង ​ដោយ​មានភា​ពទា​ក់ទាញ​ ធ្វើ​​ឱ្យ​គ​​ណៈ​ក​​ម្ម​កា​​រ​សើ​​ចចុ​​ក​ពោះ​​​ ក្នុង​វគ្គ ​Judge ​Audition ដែល​ជាស​ប្តាហ៍​ចុ​ងក្រោ​យនៅ​ក្នុងវ​គ្គនេះ​ផងដែ​រ។​

គង់ រាជសី មានសមត្ថភាពនិយាយយ៉ាងលឿន ខុសប្លែកពីបេក្ខជនដទៃៗទៀត ហើយព្រមទាំងមានភាពក្រមិចក្រមើម ពូកែនិយាយលេងសើចច្រើន ទើបធ្វើឱ្យគណៈកម្មការទាំង ៤រូបមានភាពសប្បាយរីករាយ និងសើចក្អាកក្អាយយ៉ាងខ្លាំង តាំងពីដើមរហូតដល់ចប់។

ហើយចំពោះការប្រលងវិញ រាជសី ជ្រើសយកបទមរតកដើម ដែលមានចំណងជើងថា «ផ្សែងបារី» ដោយបានទទួលបាន «Yes» ពី Judge ចំនួន ៣ រូប ធ្វើឱ្យបេក្ខជនរូបនេះអាចឈានទៅវគ្គបន្តទៀត ៕