រឿង សោ​ភ័ណ្ឌ​ បង្កើ​ត​ប្រវ​ត្តិសា​ស្ត្រ​ គ្រង​ខ្សែក្រ​វាត់​គោជ​ល់​រដូវ​កា​លទី​ ៨​ (មានវី​ដេ​អូ)​

ការខិ​តខំព្យា​យាម​របស់អ្ន​កលេ​ងកណ្ដា​ប់​ដៃ​ពិ​​​ឃាដ​​​ ​រឿង​ ​​សោ​​ភ័​ណ្ឌ​ ​ទ​ទួ​ល​បា​ន​ជោ​​​គជ័​យ​ដោយ​ផ្ដួ​លជើ​​ងខ្លាំ​ង​ថៃ​ O​p​or​ ​ក្នុង​​ទឹកទី​​៤ គ្រ​ង​ខ្សែ​​ក្រវា​ត់ដ៏​មា​ន​តំលៃ​ ចំណែ​ក​​ឯ ​N​a​t​a​k​​i​a​t ទទួ​ល​​បា​ន​ចំ​​ណាត់​​ថ្នាក់​​លេខ​៣​​ ដោ​​យ​យ​​ក​ឈ្នះ​​មិត្ត​រួ​ម​ជា​តិ​ ​F​a​h​​mu​​​​n​g​k​o​​r​n​ ក្នុង​​ទឹ​ក​ទី​៤។​​​

រឿង សោភ័ណ្ឌ ទទួលរងស្មាមបែកតាំងពីទឹកទី១ ក្រោយត្រួវស្នៀតកែងតបសងពី Opor។ បើទោះបីជាមានបញ្ហារបួសក្ដី សិស្សគុនក្លឹប ម្កដរាជសីហ៍ បានព្យាយាមប្រើកណ្ដាប់ដៃនិងរន្ទះជើងឆ្វេង ដើម្បីយកប្រៀបលើគូប្រកួតក្នុងទឹកដំបូង Opor បានបើកការវាយឡុកក្នុងទឹកទី៣តាមរយៈស្នៀតជង្គង់ ដោយធ្វើឲ្យអ្នកលេង គុនខ្មែរ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងសឹងអស់កំលាំងស៊ុព្វទៅហើយ។

ប៉ុន្តែក្នុងទឹកទី ៤ ការបុកកែងបានល្អពី រឿង សោភ័ណ្ឌ បានបង្កស្នាមបែកធំលើផ្ទៃមុខ Opor និងធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះបាត់បង់ម្ចាស់ការ ស្ទុះចូលវាយដោយខ្វះការប្រុងប្រយ័ត្ន ស្នៀតហោះបុកជង្គង់ទាំងមិនបិទបាំងបានផ្ដល់ឱកាសដល់ជើងខ្លាំង កម្ពុជា បញ្ចេញកណ្ដាប់ដៃមហាទម្ងន់ បញ្ចប់ការប្រកួតត្រឹមនេះ ៕