សិស្សានុសិស្សក្នុ​ងអនុវិ​ទ្យាល័​យ​ចំកា​រលើ កំពង់ដ​ង្ហោយ​ឲ្យ​អាជ្ញាធរ​ជួយ​ធ្វើ​ស្ពាន​ថ្មីអូ​រុណ​ចំ​ការ​លើ ឆ្ល​ងទៅ​សាលារៀន ​ព្រោះ​ស្ពានយោ​លសព្វ​ថ្ងៃនេះ​ចាស់​ទ្រុត​ទ្រូប​ យូរឆ្នាំ​មក​ហើយ​

ស្ទឹងត្រែង៖ សិស្សា​នុសិស្ស៩៦នា​ក់រៀន​នៅសា​លាអនុ​វិទ្យាល័យ​ចំការលើ​ កំពង់​ព្រួយ​បារម្ភ​ពេលឆ្លងស្ពាន​យោល​ម្តងៗទៅ​សាលារៀន​ ព្រោះ​ចា​ស់ទ្រុ​តទ្រូបយូរ​ឆ្នាំមក​ហើយ​ ដើរឆ្ល​ងទាំង​ភ័យខ្លាច ជាពិ​សេសនៅ​ពេលរ​ដូវ​ទឹក​ជំនន់​ ដែ​លស្ថិ​តនៅ​ចំណុច​អូរុណ ភូ​មិចំ​កា​រលើ ​ឃុំចំកា​រលើ ​ស្រុ​កថាឡាប​​រីវ៉ាត់ ​ខេត្ត​ស្ទឹ​ងត្រែ​ង​។​

សិស្សសាលាអនុវិទ្យាល័យម្នាក់បានប្រាប់ក៍ដូចសំណូមពរដល់ អាជ្ញាធរមូលដ្ឋានថា ស្ពាននេះសាងសង់បានជាងដប់ឆ្នាំហើយ ដែកក៍ច្រះ ឈើក៍ចង់ពុក តូចចង្អៀត មិនអាចជីះម៉ូតូបានទេមានតែដើរស្មើជើងទេទើបទៅដល់សាលារៀន ហើយសាលានៅឆ្ងាយទៀត មានមួយខ្នងប្រាំបន្ទប់ រៀនបានតែបីថ្នាក់ទេសិស្សមានចំនួន៩៦នាក់ ព្រោះតែលំបាកក្នុងការឆ្លងកាត់ស្ពានមួយខ្សែនេះ ហើយថ្ងៃមុនធ្លាប់មានធ្លាក់ម៉ូតូនឹងមនុស្សរងរបួសទៀតផង បច្ចុប្បន្ននេះថានៅមិនទាន់ជានៅឡើយទេ ហើយពួគគាត់ដើរទាំងភ័យខ្លាច នឹងព្រួយបារម្ភបំផុត ជាពិសេសនៅរដូវវស្សាទឹកជំនន់មកដល់ ពិបាកទាំងស្ពានពិបាកទាំងផ្លូវ ក្នុងការធ្វើដំណើរម្តងៗ ពួគគាត់សុំសំណូមពរដល់ លោកមេឃុំ លោកអភិបាលស្រុកមេត្តាជួយ ជួសជល់ឬក៍ សាងសង់ស្ពានថ្មី មួយខ្សែនឹងផ្លូវនេះផង ដើម្បីងាយស្រួលដល់ពួគគាត់ ធ្វើដណើរទៅរៀនសូត្របានស្រួល នឹងបងប្អូនពុកម៉ែឆ្លងកាត់ទៅស្រែចំការ ដឹកដំណាំកសិផលផ្សេងៗបានស្រួលគ្មានការព្រួយបារម្ភ។

ជុំវិញរឿងនេះលោកព្រះ ហែម មេឃុំចំការលើ បានប្រាប់អ្នកសារព៍ត៌មានយើង នៅរសៀលថ្ងៃប្រហស្បត៍ ១០រោច ខែបុស្ស ឆ្នាំរការ និព្វស ព.ស២៥៦១ ត្រូវថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នេះថាបញ្ហារឿងស្ពានយោលខាងលើនេះ លោកមានគំរោងមូលនិធិឃុំ២០១៧. ធ្វើក្នុងឆ្នាំ២០១៨នេះធ្វើអំពីរឈើ ទទឹង៣.៥ម៉ែត្រ ប្រវែង៦០ម៉ែត្រ តែក្រោយមកលោកបានទៅប្រជុំជាមួយលោកអភិបាលស្រុក តាមគំរោងរបស់ខេត្ត បានសម្រេចឲ្យធ្វើស្ពានដែកវិញ ហៅស្ពានម៉ាឡេដោយធ្វើទាំងស្ពាននឹងផ្លូវផង។

លោកបញ្ចាក់ទៀតថាៈ ក្នុងការសាងសង់ស្ពានថ្មីខាងលើនោះគឺ ធ្វើនៅក្រោមស្ពានយោលចម្ងាយប្រហែល២៥ទៅ៣០ម៉ែត្រ តែចំណែកស្ពានឈើលោកនៅតែធ្វើដដែលទោះបីបានស្ពានដែកថ្មីក៍ដោយព្រោះវាជាគំរោងរបស់ឃុំ តែនៅមិនទាន់កំណត់ធ្វើនៅពេលណាខែណាឆ្នាំណានោះនៅឡើយទេ៕

គួររំលឹកថាៈស្ពានយោលខាងលើធ្វើអំពីដែកសសៃ១៦លី ក្រាលក្តាមានទម្ងន់ធ្ងុនហើយយោលគួរឲ្យភ័យខ្លាចពេលដើរឆ្លងម្តងៗ ហើយកន្លងមកក៍ធ្លាប់មានធ្លាក់ម៉ូតូនឹងមនុស្សរងរបួសជារឿយៗ តែនៅពេលនេះរដូវប្រាំងអាចចុះដើរឆ្លងកាត់អូរព្រោះគ្មានទឹក តែពួគគាត់ ទាំងសិស្សទាំងលោកគ្រូអ្នកគ្រូ នឹងបងប្អូនប្រជាពលរដ្ឋរស់ក្នុងឃុំចំការលើទាំងមូល ទទូចហើយទទូចទៀសូមឲ្យ អាជ្ញាធរភូមិឃុំ ស្រុក នឹងខេត្ត ជួយពន្លឿនធ្វើយ៉ាងណា ជួយសាងសង់ស្ពានថ្មីឲ្យបានឆាប់មុនរដូវវស្សាចូលមកដល់ ដើម្បីងាយស្រួលដល់ពួគគាត់ធ្វើដំណើឆ្លងកាត់ ទាំងសិស្សទាំងលោកគ្រូអ្នកគ្រូ នឹងពួគគាត់ងាយស្រួលដឹកកសិផលផ្សេងៗដែលធ្វើបាន៕