ស្ថានីយ៍ចា​ក់ប្រេ​ងចំ​នួន​៣ ​ក្នុង​ចំណោ​ម៩​ត្រូវ​រក​ឃើ​ញថា ​មិនគ្រ​ប់លី​ត្រ កំ​ពុ​ងធ្វើ​សក​ម្មភាព​លក់​ក្នុង​ខេ​ត្តម​ណ្ឌលគិ​រី​

មណ្ឌលគិរី៖ ស្ថានីយ៍ល​ក់ប្រេងឥ​ន្ធនៈចំ​នួន៣ ក្នុ​ងចំណោ​ម៩ ​ដែល​មានទី​តាំងក្នុង​ក្រុងសែនម​នោរម្យ​ ត្រូ​វបាន​មន្ត្រី​ជំនាញផ្នែ​កប្រេ​ងឥ​ន្ធនៈ​ ពិនិ​ត្យនិងរក​ឃើញ​ថា លក់​ចែក​ចាយ​មិន​គ្រប់​តាម​រង្វា​ស់រង្វា​​ល់ ជា​ហេ​តុ​ធ្វើឱ្យ​អតិថិជ​នមាន​ការខាត​បង់​។​

ការរកឃើញនូវភាពមិនត្រឹមត្រូវលើស្ថានីយ៍ប្រេងឥន្ធនៈទាំងនោះ គ្រាដែលសាខាកាំកុងត្រូសហការគ្នាជាមួយមន្ទីរពាណិជ្ជកម្មបានយករថយន្តមន្ទីរ ពិសោធន៍ប្រេងឥន្ធនៈចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រួលចុះត្រួតពិនិត្យបរិមាណ កាលពីថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ដឹកនាំដោយលោកចាន់ វាសនា។

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រួលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការចុះត្រួតពិនិត្យគុណ ភាព និងបរិមាណប្រេងឥន្ធនៈ ធ្វើនៅតាមស្ថានីយ៍ទូទាំងប្រទេស។ ជាក់ស្តែង ការចុះត្រួតពិនិត្យគុណភាព បរិ​មា​ណ​ប្រេងឥន្ធនៈ និងដេប៉ូចែកចាយ ទាំង០៩ស្ថានីយ៍ នៅក្នុងក្រុងសែនមនោរម្យនា ខេត្តមណ្ឌលគិរីពេលនេះ ដោយប្រើប្រាស់ រថយន្តពិសោធន៍ ចល័តផ្នែកប្រេង ឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រួល ដោយបំ​ពា​ក់​ឧបករណ៍វិភាគ និងឧបករណ៍រង្វាស់រង្វាល់ដែលអាចបញ្ជៀសការក្លែងបន្លំបាន។ លោកថា លទ្ធផលនៃការពិនិត្យលើផ្នែកគុណភាព ប្រេងសាំងធម្មតា សាំង ស៊ុបពែ ប្រេងម៉ាសូតលើស្ថានីយ៍ចំនួន៩ គឺត្រឹមត្រូវតាមស្តងដា ដោយឡែកផ្នែកបរិមាណបាញ់ចេញពីទុយោវិញ មានស្ថានីយ៍ចំនួន០៣ ដែល មានកម្រិតលំអៀងពី០៣លីត្រ ទៅ០៥លីត្រ ក្នុង១០០លីត្រ បាញ់ចេញ។

យ៉ាងណាក៏ដោយនោះស្ថានីយ៍ទាំងបីមិនត្រូវបានបង្ហាញអត្តសញ្ញាននោះទេ ត្បិតសមត្ថកិច្ច ជំនាញបានអប់រំណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងនោះ ធ្វើកិច្ចសន្យាជាលើកទី០១អោយកែប្រែឡើងវិញ ដោយទុកក្នុងរយៈពេល០១ខែទៀត ខាងមន្រ្តីជំនាញនឹងចុះមកពិនិត្យម្តងទៀត។ ប៉ុន្តែបើរកឃើញថាមិនមានភាពប្រក្រតីដដែល ម្ចាស់សា្ថនីយ៍នោះនឹងត្រូវធ្វើការផាកពិន័យ។

ក្នុងប្រតិបត្តការដដែល លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រួលខេត្ត បានធ្វើការណែនាំដល់ម្ចាស់ស្ថានីយ៍ និងដេប៉ូចែកចាយទាំងអស់ ត្រូវពិនិត្យឡើងវិញនូវផ្នែកបរិមាណបាញ់ចេញពីទីយោ ជៀសវាងការ បន្លំ ដើម្បីធ្វើយ៉ាងណា អោយមានតម្លាភាព យុត្តិធម៌ រវាងអ្នកលក់ អ្នកចែកចាយ និង អ្នកប្រើប្រាស់អោយកាន់តែមានទំនុកចិត្ត និងមានការគាំទ្រកាន់តែច្រើនឡើងពីមហាជនផងដែរ៕

ប្រភព គេហទំព័រ នាគមាស