កម្លាំងប៉ូលីសខេ​ត្តព្រះ​សីហ​នុ ចា​ប់​ផ្តើម​រិតប​ន្តឹង​ច្បាប់ច​រាចរ​ឃាត់​ខ្លួនជន​ជាតិ​ចិន​៤​​នាក់​​បើក​រថយ​ន្ដ​​គ្មាន​​បណ្ណ​​បើក​បរ​ ​ ​

ព្រះសីហនុ៖ លោក​​ឧត្ត​ម សេនី​យ៍​ត្រី អុី​ សុ​ខា​ស្នងកា​រ​រង ទទួ​ល​ផែនស​ណ្ដាប់ធ្នា​ប់សា​ធារណៈ​ ​បាន​​ឲ្យ​ដឹង​ថា៖​ នៅ​រសៀល​​ថ្ងៃ​ទី​១៣​ ខែ​ម​ករា​ ​ឆ្នាំ​២០១៨​ ​នេះ​ កម្លាំង​នគរ​បាល​ចរា​ចរណ៍​ផ្លូ​វគោ​ក​ ចំនួន​​២០​នាក់​​ ដឹ​ក​នាំ​​ដោយ​​លោក​វ​រសេនីយ៍​​ឯក​ ​ព្រហ្ម​ ​ពៅ​ ​នាយ​​ការិយាល័​យ​ន​គរបា​ល​ ចរា​ចរណ៍​​ បាន​ចេ​ញ​ល្បា​ត​ ឃ្លាំ​មើល​​ ការ​​គោរព​​ច្បាប់​​ចរាចរណ៍​ តា​ម​​វិថី​ឯករា​ជ្យ​ ចា​ប់​ពី​វេទិ​កា​៧​ម​ករា​​ រហូត​​ដល់​ ​ឆ្នេរ​អូ​ឈើទាល។​​ 
ព្រម​​ទាំង​​​ផ្សព្វ​​ផ្សា​យ​ ​សេច​ក្ដី​ជូនដំ​ណឹង​​ ស្តីពី​ការ​ គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ជាពិសេស​ ការ​ពាក់​មួក​សុវត្ថិភាព​ កុំ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ និង​ អ្នកបើកបរ​រថយន្ត​គ្មាន​ប័ណ្ណ​បើកបរ​ ។ បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​រួច​ បាន​ឈរជើង​ត្រួត​ពិនិត្យ​ រឹតបន្តឹង​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ នៅចំណុច​ស្តុប​តូតាល់​ ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​២​ ជា​លទ្ធផល​ បាន​រក​ឃើញ​ អ្នក​ប្រេី​ប្រាស់​យាន​យន្ត​ មិន​គោរពច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ចំនួន​២​១៦​នាក់​ ក្នុង​នោះ​មាន​ ៖
១-អ្នកបើកបរ​និង​អ្នករួមដំណើរលើ​ម៉ូតូ​ មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន​១៨៨នាក់​ ពិន័យ​ ។
២-ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​ចំនួន​២២គ្រឿង​ ពិន័យ​ ។
៣-អ្នកបើកបរ​ម៉ូតូ​មិន​គោរព​ភ្លើង​ស្តុប​ចំនួន​១នាក់​ពិន័យ​ ។
៤-រថយន្ត​បិទ​កញ្ចក់​ខ្មៅ​១គ្រឿង​ ពិន័យ​ ។
៥-ជនជាតិ​ចិន​៤នាក់​ ​បេីក​រថយន្ដ​ គ្មាន​បណ្ណ​បើកបរ​​ និង​ រថយន្ត​៤​គ្រឿង​ បានយកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​។
លោក​ឧត្តមសេនីយ៍​ត្រី អុី​ សុខា​ស្នងការ​រង​ បាន​បញ្ជាក់​ថា៖ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ និង បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ឯកឧត្តម​ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ស្នងការ នគរបាលខេត្ត កងកម្លាំង​នគរបាល ចរាចរណ៍​នឹង​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​តាម​ដងផ្លូវ​ ជាប់​ជា​ប្រចាំ​ ដើម្បី​ពង្រឹង​ឲ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ទាំង​អស់​គ្នា​ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ៕