ក្នុងរយៈពេល៣ឆ្នាំ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណ បានបោះពុម្ពអត្តសញ្ញាណប័ណ្ណជិត១០លានសន្លឹក

ភ្នំពេញ៖ នៅរសៀ​លថ្ងៃទី២២ ខែម​ករា ​ឆ្នាំ២​០១៨ ​លោក​ឧបនា​យករដ្ឋម​ន្ដ្រី ​ស ខេង រ​ដ្ឋម​ន្ដ្រី​ក្រសួង​មហា​ផ្ទៃ បា​នអញ្ជើញបិទ​ស​ន្និបា​ត​ត្រួ​តពិនិត្យ​លទ្ធ​ផល​ការងា​រ ​អត្ត​សញ្ញា​ណ​កម្ម រ​យៈពេ​ល​៣​ឆ្នាំ ​(២០១​៤-២​០១៧​) និ​ង​លើ​កទិសដៅ​ការ​ងារបន្ដ​ របស់​អគ្គនាយ​កដ្ឋា​នអត្ត​ស​ញ្ញាណ​កម្ម​។​

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។

យោងតាមរបាយកាណ៍បូកសរុបការងារអត្តសញ្ញាណកម្ម ឆ្នាំ២០១៤-២០១៧ បានឱ្យដឹងថា រយៈពេល៣ឆ្នាំ (ឆ្នាំ២០១៤ ដល់ ២០១៧) អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានបោះពុម្ពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ៩,៧៥១,៩៣៤សន្លឹក ត្រូវបោះពុម្ពដើម្បីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់។

ទទ្ទឹមនឹងការបោះពុម្ពអត្តសញ្ញាណប័ណ្ណជិត១០លានសន្លឹកនោះ មានអត្ត សញ្ញាណប័ណ្ណចំនួន៥៥,៣៨៣សន្លឹក ត្រូវបានបោះពុម្ពផ្សាយឡើងវិញ ដោយមានបញ្ហាខូចគុណភាព បាត់ កែតម្រូវទិន្នន័យ និងខុសបច្ចេកទេស។

ជាមួយគ្នានេះ របាយការណ៍ដដែលបានឱ្យដឹងថា ការអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្រសួងមហាផ្ទៃ បានបញ្ជូនទិន្នន័យ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៦លើក ស្មើ៩,៧១៨,៩៣០នាក់ ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការផ្ទៀងផ្ទាត់រៀបចំទិន្នន័យក្នុងបញ្ជីបោះឆ្នោតថ្មី៕