រថយន្តបែនដឹកដីបុករថយន្ដឡិចស៊ីស Rx330 ពីចំហៀង​ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្ដឡិចស៊ីសRx330បើកបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ដដឹកដីបុកពីរហៀងបណ្ដាលឲ្យរងការ​ខូច​ខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ៈ៣០ នាទីនៅចំណុចផ្លូវ២០១៨ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

[Continue reading]

រថយន្តហុីយ៉ាន់ដាយបើកបុកបង្គោលភ្លើងបាក់អស់មួយដើមទាំងថ្ងៃ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលអោយបាក់ដួលរៀបស្មើដី កាលពីវេលាម៉ោង​២ៈ២០​នាទី​​រសៀលថ្ងៃច័ន្ទ ៦កើតខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២២ ខែមករាឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

[Continue reading]

នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនស្ត្រី២នាក់ ពាក់ព័ន្ធករណីបើកល្បែងស្ទួចខ្លងប្រេងកូឡាខុសច្បាប់

ភ្នំពេញ៖ ជនសង្ស័យជាស្ត្រីចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបើកល្បែងស្ទួចខ្លងប្រេងកូឡាខុសច្បាប់ ដកហូតបានវត្ថុតាងមួយចំនួន។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង​៩​យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨

[Continue reading]

មន្រ្តីកាំកុងត្រូលចុងទីភ្នំពេញ ចុះពិនិត្យចំណី​អាហារបរិភោគនៅផ្សារធំថ្មីរកឃើញបង្គា​បាញ់ចាហួយចូលនឹងបន្លែមានជាតិគីមី​សរុប​ជាង​១០​គីឡូក្រាម យកដុតកម្ទេចចោល

ភ្នំពេញ៖ លោកគង់វុទ្ឋី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានដឹកនាំមន្រ្តីជំនាញចុះទៅពិនិត្យចំណីអាហារ និងគ្រឿងបរិភោគ នៅក្នុងផ្សារធំថ្មី ដោយកំពុងកិច្ចធ្វើប្រតិបត្តិការណ៍ជាក់ស្តែង រកឃើញបង្គារមានបាញ់ចាហួយបញ្ចូលបន្លំបរិមាណចំនួន៨គីឡូក្រាម ដោយយកទៅកំទេចចោលភ្លាមៗ

[Continue reading]

ជនរងគ្រោះ ដែលស្លាប់ដោយសារគ្រាប់កាំភ្លើង ពេលសមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់បានទទួលប្រាក់ឧបត្ថម្ភជិតមួយម៉ឺនដុល្លារ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា លោក ឃឹម ស៊ុនសូដា អភិ​បាល​រង​ខណ្ឌពោធិ៍សែនជ័យ និង លោកវរសេ​នីយ៍​ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នាំយកថវិការជិត១ម៉ឺនដុល្លារ ប្រគល់ជូន និងចូលរួមពិធីបុណ្យ​សព​ជន​រង​គ្រោះ ដែលបានស្លាប់ក្នុងហេតុការណ៍ចុះបង្ក្រាបសង្វៀនជល់មាន់ដោយផ្ទាល់ និងបានផ្តាំផ្ញើការចូលរួមរំលែកទុក្ខរបស់លោកអភិបាលរាជធានីភ្នំពេញ

[Continue reading]

នគរបាលប៉ុសិ៍ស្រះចកឃាត់ខ្លួននារីម្នាក់ ដកហូតគ្រឿងញៀន១កញ្ចប់ធំ

ភ្នំពេញ៖ នារីខារ៉ាអូខេម្នាក់ត្រូវបាននគរបាលប៉ុសិ៍ស្រះចកឃាត់ខ្លួនដកហូតគ្រឿងញៀន១កញ្ចប់ធំ នៅក្រោម​កែប​​ម៉ូតូធូដេមួយគ្រឿង។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦៖៣០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅចំណុចផ្លូវ6R ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

[Continue reading]

រថយន្តបុកនឹងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ និងស្រ្តីម្នាក់ របួសធ្ងន់

ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់ និងស្ត្រីម្នាក់របួសធ្ងន់។ ហេតុការណ៍កើតឡើងកាលពីម៉ោង១៨ៈ៣០នាទីព្រលប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់។

[Continue reading]

ជនល្មោភ​កាមចា​ប់រំ​លោ​ភ​ក្មេង​ស្រី​អា​យុ៥​ឆ្នាំ​បាន​ស​ម្រេច ​និងគំ​រាមស​ម្លាប់បើ​ហ៊ាន​និយា​យប្រា​ប់ឪ​ពុក​ម្ដាយ​

ភ្នំពេញ៖ ក្មេងស្រីអា​យុ៥​ឆ្នាំម្នាក់​ត្រូវជ​នស​ង្ស័យ ​ដែល​ត្រូវជា​ម្ចាស់​ផ្ទះ​ចាប់រំ​លោភ​បា​នស​ម្រេច​ហើយ​គំរាម​សម្លា​ប់ករណីរំ​លោ​ភដ៏​ព្រៃផ្សៃ​ទៅលើ​កុមារីរូ​បនេះបា​នប្រ​ព្រឹត្ត​ឡើង​កា​លពី​វេ​លា​ម៉ោង១​០ព្រឺ​ក​ថ្ងៃទី​២​១ម​ក​រា​ឆ្នាំ​២០១៨ ​នៅក្នុ​ងប​ន្ទប់ជួ​ល ភូ​មិទ្រា​២​ សង្កា​ត់ស្ទឹ​ងមា​ន១ ​ខ​ណ្ឌមា​នជ័​យ ។​​

[Continue reading]

អ្នកបើកបរជនជាតិខ្មែរម្នាក់បានស្លាប់ និងស្ត្រី​ជន​ជាតិកូ​រ៉េ៧​នាក់​រងរ​បួ​សធ្ង​ន់​ ក្នុង​គ្រោះ​ថ្នាក់​ចរាចរ​លើផ្លូវជា​តិ​លេ​ខ​៦​ ក្នុង​ស្រុ​ក​បា​ធា​យ ​ខេត្ត​កំ​ពង់​ចាម

ភ្នំពេញ​៖​ យ៉ាង​ហោចណា​ស់មា​នបុរស​ជន​ជាតិ​ខ្មែរម្នាក់​បានស្លាប់ និ​​ងស្ត្រី​ជន​ជា​តិកូ​រ៉េ​៧នាក់រង​របួសធ្ង​ន់ ក្នុង​ករណីគ្រោះថ្នាក់ចរាចរ​ បើករថយ​ន្តបុករថ​យន្តឈ​ប់​​ចតចោ​ល នៅលើផ្លូវជា​តិលេខ​៦​ ក្នុង​ស្រុក​បាធាយ ​ខេត្តកំព​ង់ចា​ម។​​​

[Continue reading]

មជ្ឈដ្ឋាន​រង់ចាំ​មើល​ ច្បាប់​ចាត់ការ​យ៉ាងណា​ចំពោះ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែនជ័យ​ ដែល​ផ្ទុះ​អាវុធ​បណ្តាល​ឱ្យ​ជន​ស្លូតត្រង់​ម្នាក់​ស្លាប់​

ភ្នំពេញ​៖​ មជ្ឈដ្ឋាន​មួយ​ចំនួន​ រង់ចាំ​មើល​ថា​ តើ​ច្បាប់​នឹង​ចាត់​ការ​យ៉ាង​ណា​ចំពោះ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែនជ័យ​ ដែល​បង្ក្រាប​ល្បែង​ជល់មាន់​ ហើយ​ផ្ទុះ​អាវុធ​បណ្តាល​ឱ្យ​មនុស្ស​ស្លូត​ត្រង់​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ។ អ្នក​ច្បាប់​លើកឡើង​ថា​ ប៉ូលិស​រូប​នេះ​ អាច​ប្រឈម​នឹង​បទល្មើស​មនុស្ស​ឃាត​ដោយ​អចេតនា​។

[Continue reading]

ស្រវឹងស្រាជិះម៉ូតូលឿនដល់ផ្លូវ​កោង​កាច់​ចង្កូត​មិន​ទាន់ បណ្តាលឲ្យដួលបាក់កស្លាប់

កណ្តាល៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីស្រវឹងស្រាហើយបើកម៉ូតូលឿន ខណៈដល់ផ្លូវ​កោង​យក​​ចង្កូត​មិន​ទាន់ បណ្តាលឲ្យដួលបាក់កសា្លប់ កាលពីថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី​២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វា​ឯម​ ខេត្តកណ្ដាល។

[Continue reading]

រថយ​ន្តប្រលះរ​ថយន្ត​ របួ​សធ្ង​ន់ពី​រ​នាក់

កណ្តាល៖ គ្រោះថ្នា​ក់ចរាចរ​ណ៍មួ​យបា​ន​កើ​តឡើ​ង​ រវាងរ​ថយន្ត​ហុីយ៉ា​ន់ដាយ​ ប្រ​ភេទ​ដឹ​កទំ​និញ ​បុក​ជាមួយ​ហ៊ីយ៉ាន់​ដា​យ ១​២​កៅ​អី ​បណ្តា​លអោ​យរ​ងរបួស​ធ្ងន់ពី​នា​ក់ ខ​ណះ​ រថហន្ត​ហ៊ីយ៉ា​ន់​ដា​យ ១​​២​​កៅ​អី​ បើក​ឆ្ល​ងផ្លូវ​មិន​ប្រុ​ងប្រ​យ​ត្ន័។​

[Continue reading]

ជិះម៉ូតូដើ​រលួ​ចទូរស​ព្ឌ ត្រូ​វ​នគ​រ​បា​លក្រុ​​ងតា​ខ្មៅ​ ក្របួ​ចជា​ប់​

កណ្តាល៖ ចោរ​ប្រហើ​នម្នា​ក់​​ បានជិះ​ម៉ូតូធ្វើ​សក​ម្ម​ភា​ព ដើ​រលួ​ចទូរ​​សព្ឌ ចៃ​ដ​ន្យសំ​ណាងអា​​ក្រក់​ ម្ចាស់គេ​ឃើ​ញរាយ​ការណ៍​ជូនន​គរបា​លក្រុ​ងតាខ្មៅ​ ដេ​ញស្ទាក់​ចាប់បាន​ភ្លាម​ៗ។​

[Continue reading]

ធ្វើបទបង្ហាញជូនក្រុមយុវជន នៅខណ្ឌឬស្សីកែវ លើប្រធានបទ «បដិវត្តន៍ពណ៌»

ភ្នំពេញ៖ បទបង្ហាញមួយស្តីពី«បដិវត្តន៍ពណ៌»ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ក្នុង​ទី​ស្នាក់​កា​រច​​ល​​នា​​​ម​​​ហា​​​ជ​​​ន ​​សង្កា​​ត់​​ច្រាំ​ង​ចំរេះ​ទី១ ​ខណ្ឌ​ឫ​ស្សី​កែវ​ដែលមា​នលោ​ក ​សា ​ហាំម៉ា​ត់ ប្រ​ធា​នយុ​វជន​គ​ណបក្ស​ប្រ​ជាជ​នក​ម្ពុជា​សង្កា​ត់ច្រាំង​ចំរេះ​ទី១​ ជាវា​គ្មិន​ក្នុង​ពិ​ធី។​

[Continue reading]

ផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នងត្រូវបានភ្លើងឆេះទាំងស្រុង

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន៤ ខ្នង ដែលសង់នៅតាមផ្លូវមាត់ទន្លេបាសាក់ ត្រូវបាន ភ្លើងឆេះ ស្ទើរទាំងស្រុង នៅទៀបភ្លឺ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៨ នេះ ស្ថិតមុខប៉ុស្តិ៍ព្រែកប្រា ក្នុង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។

[Continue reading]

សង្ឃ២អង្គនៅវត្តទួលកែវ ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន ត្រូវបានផ្សឹកហើយ

ព្រះសីហនុ៖ សង្ឃ២អង្គនៅវត្តទួលកែវ ដែលពាក់ព័ន្ធនឹង​ករណី​គ្រឿងញៀន ត្រូវបានផ្សឹករួចរាល់ហើយ ដោយមានការនិមន្តចូលរួមធ្វើពិធីផ្សឹកពីមន្ត្រីសង្ឃអនុគណស្រុក និងចូលរួម​ពី​មន្ត្រីធម្មការស្រុកព្រៃនប់នាព្រឹកថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៨​នេះ។

[Continue reading]

និស្សិតច្បាប់​​ឆ្នាំទី​៣​​ម្នា​ក់​បើ​​ករ​ថយន្ត​វ៉ា​គេ​ជ្រុល​​បុ​កក្មេ​ង​អាយុ៩​ឆ្នាំ​ម្នាក់ ស្លាប់​យ៉ា​ងអា​ណោ​ចអា​ធ័មហើយ​ព្យាយាម​បើក​រថយន្តគេ​ចថែ​ម​ទៀត​

ភ្នំពេញ៖ បុរស​ម្នា​ក់ជានិ​ស្សិតសា​​លាច្បា​ប់​ឆ្នាំទី​៣ បា​នបើ​ករថ​យន្ដវ៉ា​ជែង​ជាមួ​យរថ​យន្ដផ្សេ​ង​ទៀ​តក្នុង​ល្បឿន​លឿន​មិន​ប្រយ័​ត្ន​បណ្ដាល​អោយ​បុកក្មេ​ងប្រុ​សម្នា​ក់ដើ​រឆ្លង​ផ្លូវ​​ស្លាប់​ភ្លាមៗ​ ហេ​តុកា​រណ៍ នេះ​បា​នកើ​ត​ឡើងកា​លពីវេ​លាម៉ោង​១០ និ​ង៣​០ នា​ទី​ព្រឹក​ថ្ងៃទី២​០ ខែ​មករា​ ឆ្នាំ​២០៨ ​នៅចំ​ណុច​ផ្លូវ​បេតុ​ងព្រៃ​ ស​ ​ភូមិ​ត្រពាំ​ងចក​ ស​ង្កាត់ព្រៃ​វែ​ង​ ខ​ណ្ឌដង្កោ ​រាជ​ធា​នីភ្នំពេ​ញ ​។​​

[Continue reading]