ឃាត់ខ្លួន ជនជាតិវៀតណាម ពាក់ព័ន្ធនឹងថ្នាំញៀន

កម្លាំងកងរាជ​អាវុ​ធ​ហត្ថ ​ខណ្ឌច្បា​រអំ​ពៅ​ នៅម៉ោង​ប្រមា​ណ ១៥​៖៣០​នា​ទី​ ថ្ងៃ​ទី​២០​ ខែ​មករា​ ឆ្នាំ​២០១៦​ នេះ​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ ជន​ជាតិ​វៀត​ណាម ម្នាក់​ពីប​ទ​​ចែក​ចាយ​​សារ​​ធា​តុ​​ញៀន​ ​ស្ថិត​នៅ​ចំនុច​ ម្តុំច្រាំង​បាក់​ ភូមិ​ដើម​ចាន់​ សង្កាត់​ច្បា​រ​អំពៅ២ ​ខណ្ឌ​ច្បា​រអំ​ពៅ។

[Continue reading]

អាជ្ញាធរ ពន្លឿនការដោះស្រាយ ជូនពលរដ្ឋបុរីកីឡា ឲ្យរួច​រាល់​នៅ​ខែ​កុម្ភៈ ដើម្បី​បញ្ចប់​ការ​តវ៉ា

អា​ជ្ញា​ធរ​រាជ​ធា​នី​ភ្នំ​ពេ​ញ ​បាន​ខិត​ខំ​ព​ន្លឿន​ ការ​ដោះ​ស្រាយ ​ជូន​ប្រ​ជា​ពល​រដ្ឋ​បុ​រី​កី​ឡា ​ជាមួ​យ​ភា​គី​ពាក់​ព័ន្ធ ​ដើម្បី​ស្រា​យ​បញ្ហា​ជូន​សហ​គម​ន៍​បុ​រី​កី​ឡា ឲ្យ​បាន​រួច​​រាល់​​ចប់​​សព្វ​គ្រប់​ ​នៅ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០​១៦​នេះ​ ពោល​គឺបញ្ចប់វិវាទ ជម្លោះដីធ្លីដ៏រាំរៃ នៅក្នុងតំបន់បុរីកីឡា បញ្ចៀសការរិះ​គន់​ពីគ្រប់មជ្ឈដ្ឋាន។

[Continue reading]

ជនសង្ស័យដែលចាប់ចង ម្ចាស់ផ្ទះ ប្លន់យកមេមាន់​ និង​កូន​មាន់​ ទៅ​តុលាការ​

សមត្ថកិច្ចន គបាលខេត្តតាកែវ នៅព្រឹកថ្ងៃច័ន្ទទី២០ ខែមករា ​ឆ្នាំ​២០១៦​ នេះ ​បាន​កសាង​សំ​ណុំ​រឿង​ បញ្ចួន​ជន​សង្ស័យ​ ពីរ​នាក់​ ក្នុង​ចំ​ណោម​បក្សពួក បីនាក់ ទៅតុលាការ ដោយជាប់ចោទ​ ពី​បទ​ប្លន់​ ដែល​បាន​ធ្វើ​សកម្មភាព​ ចាប់​ចង​កុមារី​ម្នាក់ អា​យុ ​១០​ឆ្នាំ​ ខណៈ​ឪ​ពុក​ម្ដាយ​ មិន​នៅ​ផ្ទះ​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ​២០១៥​ នៅ​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុងភូមិផ្សារ ឃុំលាយបូ ស្រុកត្រាំកក់។

[Continue reading]

ជនជាប់ចោទ ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ​បន្ត​សនវា​ការ​ដើម្បី​បដិ​សេធ​សាល​ក្រម​សាលា​ដំបូង

ភ្នំពេញ៖ ចៅក្រមសាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០១៦​នេះ ​បាន​បើក​សវនាការ ជំ​នុំ​ជម្រះ​សំណុំ​រឿង​ជន​ជាប់​ចោទ​ម្នាក់​ដែល​បាន​ប្តឹង​បដិសេធ​ សាល​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​សម្រេច​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ ជន​រង​គ្រោះ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៣។

[Continue reading]

រថយន្តបុកស្លាប់ ដោយសារតែដើរឆ្លងថ្នល់ មិនប្រយ័ត្ន

បុរសវ័យំណាស់ម្នាក់ បានដើរថ្នល់មិនប្រយ័ត្ន​​ ត្រូវ​​រថ​យន្ត បុក​ស្លាប់​ នៅ​ម៉ោង​ប្រ​មាណ ​១៩៖​៣០​នា​ទី​​ ថ្ងៃ​​ទី​​១៩​ ខែ​មករា​ ឆ្នាំ​២០១៦ ​ស្ថិត​នៅ​លើ​កំ​ណាត់ ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២០-២១ ក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

[Continue reading]

មន្ត្រីបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ ផ្តិតមេដាយស្នើឲ្យ ដកប្រធានមន្ទីរលោក មឹង វីរិយា

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ ជាថ្មីម្តងទៀត មន្ត្រី២៤រូបក្នុងចំណោម៣០រូប នៃមន្ទីរការងារ បណ្តុះ​បណ្តាល​​វិជ្ជាជីវៈខេត្តតាកែវ បានបន្តនាំគ្នាផ្តិតមេដាយ លើលិខិតផ្ញើជូនរដ្ឋមន្ត្រីការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ លោក អ៉ិត សំហេង ដោយទទូចឲ្យដកតំណែងលោក មឹង វីរិយា ចេញពីប្រធានមន្ទីរការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈខេត្តតាកែវ ។

[Continue reading]

ប្រទះឃើញសពក្មេងស្រី សមត្ថកិច្ចសង្ស័យថាជាករណី រំលោភសម្លាប់

សាកសពក្មេងស្រី ត្រូវប្រជាពលរដ្ឋប្រទះ​ឃើញ ​នៅ​ម៉ោង​៧​ព្រឹក ​ថ្ងៃ​ទី​២០ ​ខែ​មករា​ ឆ្នាំ​២០១៦ ​ចំ​ណុច​ ស្នឹម​ចំ​បើង​វាល​ស្រែ ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​គុយ​ ឃុំ​ល្បើក​ ស្រុក​ឈូក ។​

[Continue reading]

ចំនួនអ្នកអត់ការងារ​ធ្វើ​ក្នុង​សកលលោក​មានការកើន​ឡើង​ក្នុង​ឆ្នាំ​២០១៦ និងឆ្នាំ២០១៧

ភ្នំពេញ៖ តាម​របាយ​ការណ៍របស់​​អង្គការ​អន្តរជាតិ​ខាង​ការងារបាន​ឲ្យ​ដឹងថា ចំនួនអ្នកអត់ការងារ​ធ្វើ​ក្នុង​សកលលោក​មានការកើន​ឡើង​ក្នុង​ឆ្នាំ​២០១៦ និងឆ្នាំ២០១៧ ។

[Continue reading]

កម្ម​ករ​ កម្ម​ការិនី​ រោង​ចក្រ​ធ្វើ​កូដ​កម្ម​ទាម​ទារ​ អោយ​បើក​ប្រាក់​ខែ​

នៅព្រឹកថ្ងៃ​​ទី​២០ កម្មក​រ កម្មកា​រិនីរោ​ងចក្រ​ ហ៊ីយ៉ុង​ជីន​ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម នៅ​ខាង​​មុខ​រោង​​ចក្រ​ និង​​មាន​​គម្រោង​​ ហែល​​ទៅ​​កាន់​ក្រសួង​ពាក់​ព័ន្ធនានា​ ដើម្បី​ឲ្យ​ជួយ​ជំរុញ​ភាគី​រោងច​ក្រ បើក​ប្រាក់​ខែឲ្យ​ពួកគាត់​ ការ​ផ្ទុះ​កូដកម្មនេះ​ធ្វើ​ឡើង​ស្ថិត​នៅខា​ងមុខរោង​ចក្រ​ភូមិកំបូ​ល សង្កាត់​កំបូល​ ខណ្ឌ​ពោធិ៍សែន​ជ័យ​។

[Continue reading]

លុច្សស៊ីសប៉ះហាយឡែនឌ័រ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់មនុស្សម្នាក់បាន​ស្លាប់​ និង​ម្នាក់​រង​របួស​ធ្ងន់​ ដោយ​គ្រោះ​ថ្នាក់​ចរាណ៍​រវាង​លុច្សស៊ីស​បុក​ជា​មួយ​ហាយ​ឡែន​ឌ័រ ​កាល​វេលា​ម៉ោង​១០ៈ៣០នាទី​យប់​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៥​ ចំនុច​មុខ​បុរី​សាន​ហូ ភូមិ​គីឡូ​ម៉ែត្រ៤​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ  ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ទាំង​យប់។

[Continue reading]

ម៉ូតូ២គ្រឿងប្រលះគ្នា​ បណ្តាល​ឲ្យ​របួស​ធ្ងន់​ទាំង​សង​ខាង

ស្វាយរៀង៖ ម៉ូតូ និងម៉ូតូ ធ្វើដំណើរក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា ​ពី​កើត​ទៅ​លិច បត់​ឆ្វេង​មិន​ប្រុង​ប្រយ័ត្ន ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បុក​បណ្តាល​ឲ្យ​យុវជន​ ពីរនាក់​ រង​របួស​ធ្ងន់​ នៅ​ម៉ោង១៦ៈ៤៥នាទី​ រសៀល​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅ​លើ​ផ្លូវ​ជាតិ​លេខ១ ​ត្រង់​ចំណុច​ ភូមិ​កំពោតប្រស់ ​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

[Continue reading]

ជិះម៉ូតូលឿនវ៉ាគេមិនផុតក៏ដួល ត្រូវ​​រថយន្ត​​មក​​ពី​​ក្រោយ​ជាន់​ហ្វ្រាំង​មិន​ទាន់​កិន​​បែក​ក្បាល​ស្លាប់

កណ្តាល៖ យុវសិស្សម្នាក់ស្លាប់ភ្លាមៗនៅ​នឹង​កន្លែង​កើត​ហេតុ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ ដោយ​សារ​ជិះ​ម៉ូតូ​​មួយ​គ្រឿង​ ក្នុង​ល្បឿន​លឿន​​វ៉ា​គេ​មិន​ផុត ​ដួល​ខ្ទាត​លើ​ថ្នល់​ត្រូវ​រថយន្ត​ មក​ពី​ក្រោយ​កិន​បែក​ក្បាល​រួច​ហើយ​ រថយន្ត​ព្យាយាម​បើក​រត់​គេច​ខ្លួន​បាត់​ កាល​ពី​ម៉ោង​១៣ៈ១០​​នាទី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ស្ថិត​នៅ​ក្នុង​ភូមិ​ក្តាន់រយ ​ឃុំ​ដំណាក់​អំពិល​ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។

[Continue reading]

មន្ត្រីកងរាជអាវុធហត្ថពីរនាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ចំនួន​២​គ្រាប់ ​បណ្តាល​ឲ្យ​របួស​ធ្ងន់​ម្នាក់

ភ្នំពេញ៖ កម្លាំងអាវុធផ្ទៃប្រទេសម្នាក់ បាន​រង​របួស​ធ្ងន់ ​ត្រួវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ភ្លាមៗ​ខណៈ​រួប​គាត់ និង​មិត្តភក្តិ ​ចេញ​ពី​ផឹក​ស៊ី ​ហើយ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ បើក​រថយន្ត​​តាម​ពី​​ក្រោយ​ ដក​កាំ​ភ្លើង​បាញ់​ចំនួន ​២គ្រាប់​ មក​លើ​ពួក​គាត់។

[Continue reading]

កាមារីឆ្លាមបុកម៉ូតូ ​បណ្តាល​ឲ្យ​ប្រពន្ធ​ប្តី ​ពីរ​នាក់ ​ស្លាប់​ចោល​កូន

សៀមរាប៖ ប្រពន្ធប្តី ពីរនាក់ បានស្លាប់ភ្លាមៗ នៅ​កន្លែង​កើត​ហេតុ​ បន្ទាប់​ពី​ត្រូវ​រថយន្ត​កាមារីឆ្លាម​ បុក​ម៉ូតូ​ពួក​គាត់​ ខណៈ​កំពុង​ជិះ​តាម​ផ្លូវ​ជាតិ​លេខ​៦A​ ស្ថិត​នៅ​ឃុំ​ដំដែក ​ខេត្ត​សៀមរាប ​នៅ​ម៉ោង​ប្រមាណ៤ៈ៣០​នាទី​​ល្ងាច​​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ។

[Continue reading]

រថយន្តក្រុងប៉ះ​នឹង​រថយន្ត​ដឹក​អង្ករ ​ស្លាប់​៥​នាក់ ​របួស​ធ្ងន់​ស្រាល​១៩នាក់

ពោធិ៍សាត់៖ យ៉ាងហោចណាស់មនុស្ស៥នាក់ បាន​ស្លាប់​ និង​១៩នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ និង​ស្រាល ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ និង​រថយន្ត​ដឹក​អង្ករ​ នៅ​រំលង​អធ្រាត្រ​យប់​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ៥ ​​ម្តុំ​ភូមិ​ត្រពាំង​រំដេញ ​ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ ​ខេត្តពោធិ៍សាត់។

[Continue reading]

យុវជន​ម្នាក់​ចាប់​សង្សា​រំ​លោភ​សេព​សន្ថវៈ ​ដោយ​ចង់​ដឹង​ហ្សីន ​ឬ​មិន​​ហ្សីន​​ត្រូវ​​ជាប់​​ខ្នោះ

យុវ​ជន​ម្នាក់​ត្រូវ​សមត្ថកិច្ច ​ឃាត់​ខ្លួន​នៅ​ វេលា​ម៉ោង​ ៣​និង​១៥​នា​ទី​រ​សៀល​ថ្ងៃ​ទី​១៩​ ខែ​មករា​ ឆ្នាំ​២០១៦​ ស្ថិត​ភូមិ​៣​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរ​ភូមិន្ទ។

[Continue reading]

ហេតុការផ្ទុះគ្រាប់បែក TNT នៅកោះត្រងោល ​ខេត្តព្រះ​សីហនុ​​ ស្លាប់២នាក់​ ​និង​របួស​១​នាក់​

បុរសជាកម្មករទូកនេសាទ ចំនួន៣នាក់បានចេញទៅ​ នេ​សាទ​ត្រី​ ដោយ​បោក​គ្រាប់​បែក​ កែ​ច្នៃ ​(TNT) បណ្តាល​អោយ​ស្លាប់​២​នាក់​ ម្នាក់​ដាច់​ក្បាល​ត្រឹ​មក​ ចំ​ណែក​ម្នាក់​ទៀត​ដាច់​ដៃ​ស្តាំ ។ ​

[Continue reading]