អភិ​បា​លខេ​ត្តព្រះ​សី​ហនុ​ ផ្ដល់នូវ​ផ្ទះ​មួយ​ខ្នង និងផ្លូវមួ​យខ្សែ​ជូន​ប្រ​ជាព​លរ​ដ្ឋ ​ស្ថិតនៅ​ឃុំបឹ​ងតាព្រហ្មភ្ជាប់និង​ឃុំអូ​ជ្រៅ​

ព្រះសីហនុ៖ នៅថ្ងៃពុធទី១៤ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានចុះបើកពិធីជុលជួលផ្លូវក្រាលល្បាយថ្មភ្នំប្រវែង៣៩០០ម៉ែត្រ ស្ថិតនៅឃុំបឹងតាព្រហ្មភ្ជាប់ឃុំអូជ្រៅ ស្រុកព្រៃនប់ និងមានការចូលរួមពីសំណាក់ប្រធានក្រុមកាងារចុះជួយឃុំ ប្រធានមន្ទីរអភិវឌ្ឃន៍ជនបទ អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ។

ក្រោយចប់ពិធី ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៍បានចុះសួសុខទុក្ខ និងបានយកអំណោយជូនចាស់ជរាចំនួន០៥គ្រូសារ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម យន្ត មីន ក៍បានឧបត្ថម្ភថវិកាដល់វិហារចំនួន៣ផងដែរ សារ៉ាវធំ២ក្នុង១សារ៉ាវទទួលបានថវិកា៨០ម៉ឺនរៀល និងសារ៉ាវតូច១ ទទួលបានថវិកា៤០ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង