ជនសង្ស័យ២នា​ក់ ពា​ក់ព័ន្ធករ​ណី​ប្រើហិង្សារ​​លើ​​បណ្ឌិត​​ ស៊ុ​យ​ សា​រ៉េត​ ត្រូ​វសមត្ថកិច្ច​ឃា​ត់ខ្លួ​ន​

ភ្នំពេញ៖​ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនិងករណីប្រើអំពើ ហឹង្សារ​លើរូបលោក​បណ្ឌិត​ ស៊ុយ​ សារ៉េត​​។
ជនសង្ស័យទាំង២នាក់ខាងលើមានទី​១.ឈ្មោះ យាត ទិត្យា ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ អាស័យដ្ធាន ផ្ទះគ្នានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់​ទួលសង្កែ២ ខណ្ឌឬស្សីកែវ​ ។ ទី២.ឈ្មោះ អាន វិនទី ប្រុស អាយុ ២១ឆ្នាំ មុខរបរជាងមាស អាស័យដ្ធាន ផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក​ ។​

ពាក់ព័ន្ធនិងករណីបុករះនេះបានកើតឡើងកាលពីវេលា ម៉ោង៥៖១០នាទីថ្ងៃទី១១ខែមិនាឆ្នាំ២០១៨ស្ថិតនៅម្តុំផ្សារ សាំហាន សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ មកចាប់បាននៅជិត មន្ទីរពេទ្យព្រះកុសុមះ(លោកសង្ឃ) សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បុរសជាជនបង្កមានឈ្មោះ ស៊ុយ​ សារ៉េត​ ជាសាស្ត្រាចារ្យ​ នៅសកលវិទ្យាល័យកម្ពុជា ត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះនៅប្រទេសវៀតណាម។

សូមជម្រាបថា នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ២០១៨ ក្រុមគ្រួសារលោកបណ្ឌិត ស៊ុយ​ សារ៉េត​ បាន​ដាក់ពាក្យបណ្តឹង​ចូល​ទៅកាន់ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ហើយ​​ ដោយ​ប្តឹង​ជនពាក់ព័ន្ធ​ទាំងអស់​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ។

ក្នុង​បណ្តឹង​នេះ​ បណ្ឌិត​ ស៊ុយ​ សារ៉េត​ ស្នើ​សមត្ថកិច្ច​ស្វែង​រក​ជន​ពាក់ព័ន្ធ​ទាំងអស់​ និង​ ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ មួយ​ពាន់​ពីរ​រយ​លាន​រៀល​ ។

អត្ថបទដែលជាប់ទាក់ទង