កាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ បាន បើកវគ្គបណ្តុះបណ្តាលជាដល់យុវជនវិទ្យាល័យជាំក្សាន្ត ចំនួន ១០២ នាក់

ព្រះវិហារ៖នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៨ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យជាំក្សាន្ត ចំនួន ១០២ នាក់ ស្រី ៦៧ នាក់ ទីប្រឹក្សាយុវជន ២ នាក់ ស្រី ១ នាក់ និងបំពាក់កន្សែងដល់យុវជនបន្ថែមថ្មី ចំនួន ៤៥ ស្រី ២៨ នាក់ ឋិតក្នុងភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោក ហែម ថុន ប្រធានគណៈកម្មាធិ ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជាំក្សាន្ត និងមានការចូល រួមពីក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខាសា លោកនាយកវិទ្យាល័យជាំក្សាន្ត និងទីប្រឹក្សាយុវជន។

នៅក្នុងឱកាសនោះផងដែរលោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជា ជាំក្សាន្ត មានប្រសាសន៍ថាកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្តេចតែងតែគិតគូរពីយុវជន ធ្វើយ៉ាង ណាអោយយុវជនក្លាយជាធនធានដ៏មានសមត្ថភាព ចូលរួមក្នុងសម្មភាពមនុស្ស ធម៌ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកក៏បានផ្តាំផ្ញើប្អូនៗយុវជន នូវចំនុចមួយចំនួនដូចខាងក្រោម៖

-ត្រូវខិតខំរៀនសូត្រដើម្បីក្លាយខ្លួនជាសិស្សគំរូ មិត្តល្អ កូនល្អ ។
-ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន
-ត្រូវគោរពច្បាប់ក្នុងពេលបើកបរ
-កុំប្រើគ្រឿងស្រវឹងក្នុងវ័យសិក្សា
-ត្រូវចេះសាមគ្គីគ្នា ចេះជួយយកអសារគ្នា
-ត្រូវរៀបចំផែនការសកម្មភាពសម្រាប់អនុវត្ត និងមានរបាយការណ៍ជូនទៅអនុសាខាអំពីសកម្មភាពរបស់ខ្លួន ។
-ចូលរួមធ្វើអនាម័យបរិស្ថានក្នុងសាលាជាប្រចាំ។

ក្នុងនោះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារបានផ្តល់សំពាធវិជ្ជាសង្រ្គោះបឋមចំនួន ១ ដល់ក្លឹបយុវជនផងដែរ។

អត្ថបទដែលជាប់ទាក់ទង