ស្លាប់៤នាក់ របួសធ្ងន់ស្រាល១៤នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស គិតត្រឹមម៉ោង២រសៀលថ្ងៃទី១៦​ ខែមីនានេះ

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សស្លាប់៤នាក់ របួសធ្ងន់៨នាក់ របួសស្រាល៦នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ប្រចាំថ្ងៃទី១៦​ ខែមីនា ឆ្នាំ២០១៨នេះ ដោយគិតចាប់ពីម៉ោង១៤ៈ០០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ដល់ម៉ោង១៤ៈ០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។ នេះបើយោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

មូលហេតុនៃគ្រោះថ្នាក់នេះបណ្តាលមកពីៈ បើកលឿនមាន ៣ករណី (ស្លាប់៣នាក់) មិនប្រកាន់ស្តាំមមាន ១ករណី បើកប្រជែងមាន ២ករណី (ស្លាប់ម្នាក់) មិនគោរពសិទ្ធិ ២ករណី បត់បង្កឲ្យមានគ្រោះថ្នាក់ ១ករណី ដែលបណ្តាលឲ្យខូចខាតយានយន្តរួមមានៈ ម៉ូតូ៨គ្រឿង រថយន្តតូច៥គ្រឿង រថយន្តធំ១គ្រឿង គោយន្ត១គ្រឿង និងថ្មើរជើងម្នាក់៕

អត្ថបទដែលជាប់ទាក់ទង