តុលាការឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធសំណុំរឿងបង្កៃគ្រាប់បែកនៅក្នុងពេទ្យជោរ៉ៃ

ភ្នំពេញ៖ លោកសេង លាង ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ បានចេញ ដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទម្នាក់ទាក់ទិនសំណុំរឿងនិង បង្កៃគ្រាប់បែកនៅក្នុងពេទ្យជោរ៉ៃដាក់ពន្ធនាគារជា បណ្តោះអាសន្ន។

បុរសជាជនត្រូវចោទមានឈ្មោះម៉ុម ធី ហៅប៉ាជេ ភេទ្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើរនៅភូមិស្ពានយោល ឃុំជ្រៃភីយ៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានចៅក្រមដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទកាន់កាប់ ឬ ដឹកជញ្ជូន អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តិនៅចំណុច កន្លែងផ្ញើម៉ូតូពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសដែលមានចែងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

កាលពីពេលអំឡុងខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ជនសង្ស័យមួយរូបរួចមកហើយ មានឈ្មោះ ឡូ ពិនថារិទ្ធ ភេទប្រុស អាយុ៣៣ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនពាក់ព័ន្ធសំណុំរឿង នេះផងដែរ។

សូមរំលឹកថា នៅវេលាម៉ោងជាង១១យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលមួយកើតឡើង នៅមន្ទីរពេទ្យជោរ៉ៃ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសន្តិសុខយាមម៉ូតូនៅក្នុងមន្ទីរពេទ្យនោះ បាន ប្រទះឃើញគ្រាប់បែក១គ្រាប់ ពណ៌ខ្មៅរុំស្កុតពីក្រៅនៅក្បែរកង់ម៉ូតូស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ​1BE-7901៕

អត្ថបទដែលជាប់ទាក់ទង