អាជីវកម្មកាយភ្នំយកថ្មកំពង់ក្លាយជាមុខរបរដ៍កាក់កប សម្រាប់អ្នកបំផ្លាញជាតិ

កំពត៖​ ភ្នំស្រក្រំស្រគ្រៃ​ ភ្នំដំរី​ និងភ្នំស្រមោល​ នៅឃុំដំណាក់កន្ទួតខាងជើង​ ស្រុកកំពង់ត្រាច​ ត្រូវបានគេវាយ​ និងដាក់រំសេវកំទេចយកថ្ម​ជារៀងរាល់ថ្ងៃ​ដោយគ្មានច្បាប់អនុញ្ញាតិ ខណះដែលមន្ត្រីជំនាញហាក់ដូចទាល់តំរិះក្នុងការបង្ក្រាប​។

បើយោងតាមប្រភពច្បាស់ការមួយបានអោយដឹងថា​ មូលហេតុដែលភ្នំថ្មទាំងបីខាងលើ​ ត្រូវរងការបំផ្លាញជារៀងរាល់ថ្ងៃបែបនេះ​ គឺដោយសារតែមានកន្លែងសិប្បកម្មផលិតម្សៅថ្មមួយចំនួន​ បានជួលពលរដ្ឋស្លូតត្រង់ជាច្រើននាក់​ ដោយជួយគាំទ្រលើសំភារះនិងរំសេវ​ អោយទៅកំទេចថ្មនៅភ្នំទាំងនោះ​ ដើម្បីយកមកលក់អោយខ្លួន​ ក្នុងតម្លៃមួយ១គូប​បានឈ្នួល ២០០០០រៀល​ ដែលជាហេតុធ្វើអោយអាជ្ញាធរនិងជំនាញ​ ពិបាកក្នុងការចាត់វិធានការលើពលរដ្ឋទាំងនោះ។ ហើយបានធ្វើអោយសម្បត្តិធម្មជាតិដ៏ស្រស់ស្អាតទាំងនេះ​ រលាយបាត់បង់ផងដែរ។

អត្ថបទដែលជាប់ទាក់ទង