ម្នាក់បានស្លាប់ និង២នាក់បានរងរបួស ក្នុងហេតការណ៍គ្រោះថ្នាក់ចរាចរម៉ូតូបុករថយន្ត

ព្រះសីហនុ៖ វេលាម៉ោងជាង៥ៈ៣០ល្ងាចថ្ងៃ១៦ ខែមិនា ឆ្នាំ២០១៨ មនុស្សម្នាក់ទៀតបានស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ក្នុងនោះមានម្នាក់បាក់ខ្ទេចជើងខាងស្តាំ ដោយគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តដឹកដីនិងម៉ូតូជិះឌុបគ្នា៣នាក់ នៅផ្លូវជាតិលេខ៤ត្រង់ចំណុចច្រកចូលសាលាសង្កាត់លេខ១(ឃ្លាំងលើ) ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។

សមត្ថកិច្ចប្រាប់ជាបឋមថា ហេតុការណ៍នេះកើតឡើងពេលរថយន្តដឹកដីបត់ឆ្លងផ្លូវ ចំពេលភាគីខាងម៉ូតូបើកបរទិសដៅចូលក្រុងព្រះសីហនុ មកដល់ក៍ជ្រុលទៅបុកចំកង់ក្រោយរថយន្តពេញទំហឹង ។ ជនរងគ្រោះទាំង៣នាក់រួមមានអ្នកបើកម៉ូតូឈ្មោះ មាស សៀវមុីភេទប្រុសអាយុ១៩ឆ្នាំមុខរបរជាងដែក មានទីលំនៅភូមិ៤សង្កាត់២ ក្រុងព្រះសីហនុរងរបួសធ្ងន់។អ្នកជិះកណ្តាលឈ្មោះហៅថា ចាស់ភេទប្រុសអាយុ១៦ឆ្នាំជាសិស្ស មានទីលំនៅសង្កាត់លេខ១ក្រុងព្រះសីហនុ របួសធ្ងន់(បាក់ជើង)។អ្នកជិះពីក្រោយគេឈ្មោះវែងភេទប្រុស អាយុ២១ឆ្នាំមុខរបរកម្មកររោងចក្រញូស្តារស្លាប់នៅនឹងកន្លែង។ ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន៕(សូមគោរពច្បាប់និងបង្កើនការប្រុងប្រយត្ន័ពេលបើកបរ)

 

អត្ថបទដែលជាប់ទាក់ទង