កាណាដាបន្តទិញសម្លៀកបំពាក់ពីកម្ពុជា ខណៈផ្អាកទិញពីប្រទេសដ៍ទៃ

ភ្នំពេញ៖ លោកស្រី ដូនីកា ផូតទី ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដែលមាននិវាសដ្ឋាននៅទីក្រុងបាងកក បានមានប្រសាសន៍ថា កាណាដានៅតែគាំទ្រកម្ពុជា និងទិញផលិតផលវាយនភណ្ឌដដែល និងសរសើរកម្ពុជាពីលក្ខណការងារល្អ ខណៈកាណាដា បានផ្អាកបញ្ជាទិញពីប្រទេសផ្សេង ។

លោកស្រីមានប្រសាសន៍បេៈនេះ នៅក្នុងជំនួបមួយ រវាងលោកស្រី និង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០១៨នេះ ។

លោករដ្ឋមន្ត្រីនិយាយថា «កាណាដាក៏ជាប្រទេសមួយដែលទិញទំនិញផ្នែកវាយនភណ្ឌពីកម្ពុជា និង
បានស្វែងយល់ពីលក្ខខណ្ឌការងារ គោលនយោបាយចំពោះសិទ្ធិសេរីភាព នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ហើយភាគីកាណាដាក៏បានវាយតម្លៃខ្ពស់ថា កម្ពុជាអាចចាត់ទុកជាគំរូមួយ នៅក្នុងការអនុវត្តលក្ខខណ្ឌការងារ។

លោកបន្តថា ទំហំទឹកប្រាក់ដែលកាណាដាបញ្ជាទិញផលិតផលទាំងនេះពីកម្ពុជា មានជាង៩០លានដុល្លារ។

តំណាងកាណាដាបានកោតសរសើរថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពល្អប្រសើរ ដូចជា ការដោះស្រាយលក្ខខណ្ឌការងារមួយចំនួនជូនកម្មករ ដែលកត្តានេះហើយ បានជំរុញឲ្យអ្នកប្រើប្រាស់ទំនិញនៅក្នុងអរិយប្រទេសមួយចំនួន គេពេញចិត្តនឹងលក្ខខណ្ឌដែលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនកម្មករនិយោជិត ពិសេសគោលនយោបាយគាំពារសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ដល់ជូនដល់កម្មការិនី ព្រោះជាកត្តាដ៏ទាក់ទាញកាន់តែខ្លាំងទាំងអ្នកប្រើប្រាស់ និងអ្នកបញ្ជាទិញផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង