ស្រវឹងស្រាបើករថយន្ដ បុករថយន្ដមួយគ្រឿង ទៀតហើយព្យាយាមបើករត់តែត្រូវគេដេញឃាត់ជាប់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដTAKOMA មួយគ្រឿងក្នុងស្ថានភាពស្រវឹងជោកជាំក្នុងល្បឿនលឿនមិនប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកជាបួនជ្រុលបុករថយន្ដមួយគ្រឿងទៀតម៉ាកឡិចសុីសRX300 ចំពីចំហៀងរថយន្ដបណ្ដាលអោយវិលមួយជុំដាច់កាឡេទៅមុខលែងរួច ចំណែករថយន្ដបង្កព្យាយាមបើករត់ចេញពីកន្លែងកើតហេតុទាំងរថយន្ដខូចខាតខ្ទេចផ្នែកខាងមុខតែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញចាប់ឃាត់បាន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នៅចំណុចផ្លូវបំបែកជាបួនផ្លូវលេខ៤៣២កែងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាកTAKOMA បណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AL-3970 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ។ ចំណែករថយន្ដរងគ្រោះម៉ាកឡិចសុីសRX300 ពណ៍ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AR-7031 ជិះដោយបុរសនារីបីនាក់។

ក្រោយពីបង្កហេតុអ្នកបើករថយន្ដបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែករថយន្ដទាំងពីរគ្រឿងកម្លាំងជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង