តូយ៉ូតាព្រូសបុកឡាំប្រឺតាត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលអោយមនុស្សម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយបង្កឡើងដោយរថយន្ដតូយ៉ូតាព្រូសនិងរឺម៉កម៉ូតូកង់បី (ឡាំប្រឺតា) បណ្ដាលអោយនារីជាជនជាតិខ្មែរម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនិងបុរសជានជនជាតិបរទេសម្នាក់រងរបួសធ្ងន់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបផ្លូវបំបែកជាបួន ផ្លូវលេខ១៦៣កែងមហាវិថីម៉ៅសុីទង់ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

សពនារីរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្ដនិងអ្នកបើករឺម៉កកង់បីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។
. ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងយករថយន្ដនិងរឺម៉កម៉ូតូកង់បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង