សមត្ថកិច្ចខណ្ឌទួលគោកបានឃាត់ខ្លួនជនសង័្សយប្រុសស្រី២នាក់ដកហូតបានថ្នាំញៀន៤កញ្ចប់តូចធំ

ភ្នំពេញ៖ លោក ជិន រតនះ​ អធិការង ទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចម្រុះ​ សហការណ៍ជាមួយកម្លាំងអន្តរាគមន៍ពិសេសរាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹងបានធ្វើកាឃាត់ខ្លួនជនសង័្សយប្រុសស្រី២នាក់ជិះម៉ូតូមួយគ្រឿងឆ្លងកាត់គោលដៅដោយបានមានសង័្សយកម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់និងឆេកឆេទៅលើខ្លួនប្រាណបានប្រទះឃើញថ្នាំញៀនចំនួន៤កញចប់តូចធំត្រូវបានកម្លាំងឃាត់ខ្លួននៅនិងកន្លែងភ្លាមៗ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ខែមិនាឆ្នាំ២០១៨ ស្ថិតនៅចំមុខផ្សារហេងលី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទេកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង័្សយ័ទី១ មានឈ្មោះ ពេជ្រ ស្រីលក្ខ័ ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្សសាលាវិទ្យាយ័លបាកទូកថ្នាក់ទី១២ ស្នាក់នៅម្តុំរង្វង់មូលទួលគោក​ ក្នុងសង្កាត់បឹកកក់២ ខណញឌទួលគោក​ មានស្រុកកំណើតខេត្តកំពត។

ទី២ មានឈ្នោះ ហេង សេរីរតនា​ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិសិត្សនៅឆ្នាំទី៤នៅសាលាកុសុមះ ស្នាក់ផ្ទះលេខ៤១៨ដេ ផ្លូវ៣៧១សង្កាត់អូបែកក្អម ខណ្ឌសែនសុខ មានស្រកកំណើតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

វត្ថុតាងដកហូតបានរួមមានថ្នាំញៀនចំនួន៤កញ្ចប់តូច២កញ្ចប់និងធំ២កញ្ចប់និងម៉ូតូមួយគ្រឿងម៉ាកMSXពណ៍ពាក់ស្លាកលេខភ្នំពេញ1FY-4594។

បច្ចុប្បន្ន ជនសង័្សយនិងវត្ថុតាវត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកសួនាំមន្តនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង