សម្តេច​តេជោ​ ជួយ​សង់​ដំបូល​រួម​ជូន​អាជីវករ​ផ្សារ​ច្បារអំពៅ​វិញ​ ក្រោយ​គ្រោះ​អគ្គិភ័យ​

ភ្នំពេញ​៖​ លោក​ ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែ​មីនា​ នេះ​ សួរសុខទុក្ខ និងពិនិត្យ​ស្ថានភាពផ្សារច្បារអំពៅម្ដងទៀត ដែលតូបទាំងនេះត្រូវបានបំផ្លាញដោយគ្រោះអគ្គិ​ភ័យ។

លោក​អភិបាលរាជធានីបានផ្ដាំសួរសុខទុក្ខ និងនាំមកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អាជីវករផ្សារច្បារអំពៅដើម្បីប្រកបរបរដូចសព្វដង និងដើម្បីជួយសម្រាលទុក្ខដោយអំណោយទាំងនោះរួមមានៈ

  • ​ទី១​. ការជួយកសាងឡើងវិញដំបូលរួមនៃផ្សារដែលត្រូវបានបំផ្លាញដោយ​អគ្គិភ័យ​។
  • ទី២.​ កសាងហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សារ។
  • ​ទី៣.​ ចាក់បេតុង និងរៀបផ្លូវក្នុងផ្សារ៕

អត្ថបទដែលជាប់ទាក់ទង