ស្រវឹងស្រាឈប់រថយន្ដដេកកណ្ដាលផ្លូវ ពេលគេទៅដាស់បែរជាវាយបណ្ដាលអោយរងរបួស

ភ្នំពេញ៖ នារីម្នាក់ស្រវឹងស្រាឈប់រថយន្ដដេកកណ្ដាលផ្លូវពេលប្រជាពលរដ្ឋឃើញរាយការណ៍ប្រាប់សមត្ថកិច្ចអោយទៅមើល និងមានទាំងអ្នកសារព័ត៌មានចុះទៅថតផ្ដិតយករូបភាពតែបែរជានារីរូបនោះវាយ និងបោកទូរស័ព្ទបណ្ដាលអោយខូចខាត និងរងរបួសបែកមាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង៣៥នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នៅចំណុចផ្លូវ១១០កែងផ្លូវលេខ៦១ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីអោយសមត្ថកិច្ចជួយដោះស្រាយ៕

 

អត្ថបទដែលជាប់ទាក់ទង