មណ្ឌលសុខភាពអណ្តូងថ្ម ឃុំអណ្តូងថ្មស្រុកព្រៃនប់ខេត្តព្រះសីហនុ ទទួលគាំទ្រពីប្រជាពលរដ្ឋ

ព្រះសីហនុ៖ ប្រជាពលរដ្ឋជាច្រើនមានការលើកសរសើរថាការផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាពអណ្តូងថ្ម ឃុំអណ្តូងថ្មស្រុកព្រៃនប់ខេត្តព្រះសីហនុ ថាទាំងអ្នកដឹកនាំ នៅទីនោះរួមទាំងបុគ្គលិកពេទ្យគ្រប់ផ្នែកមានសុជីវធម៍និងធ្វើសកម្មភាពបានល្អប្រសើរ រាល់ពេលដែលពលរដ្ឋចូលទៅរកសេវាសុខភាពផ្សេងៗ ដូចមណ្ឌលសុខភាពតាមឃុំមួយចំនួនខ្លះទៀតដែរ។បើតាមប្រជាពលរដ្ឋដែលក្រុមអ្នករាយការណ៍ព័ត៍មានបានជួបសម្ភាសន៍ផ្ទាល់ថ្លែងបញ្ជាក់ដោយទទួលស្គាល់ថា គ្រូពេទ្យនៅទីនោះបើទោះជាមានខ្លះមិនល្អគ្រប់ដប់យ៉ាងណាក៍ដោយ ប៉ុន្តែសកម្មភាពជារួម ការផ្តល់សេវាសុខភាពពីមណ្ឌលសុខភាពអណ្តូងថ្ម រួមមានការសម្រាលកូនខ្ចី ការចាក់វ៉ាក់សាំងការពារជម្ងឺកុមារគ្រប់ប្រភេទ ការពិគ្រោះយោបល់ជាមួយអ្នកជម្ងឺនិងសកម្មភាពឃោសនាអប់រំសុខភាពទូទៅជាដើមឃើញថាល្អគួរកោតសរសើរ៕

អត្ថបទដែលជាប់ទាក់ទង