សម្ដីមាស១០ឃ្លារបស់ ខុងជឺ ដែលអាចផ្លាស់ប្តូរជីវិតអ្នកបាន

ខុងជឺ គឺជាគ្រូបង្រៀន កវីនិពន្ធ អ្នកនយោបាយ និងទស្សនវិទូជនជាតិចិន ដ៏អស្ចារ្យ និងល្បីល្បាញនៅភាគខាងកើត ខុងជី បានបង្រៀនមនុស្សឲ្យចេះពី ក្បួនច្បាប់នៃការទំនាក់ទំងសង្គម សុចរិត និងស្មោះត្រង់។ ខាងក្រោមនេះគឺជាសម្ដីមាសដ៏មានឥទ្ធិពលចំនួន១០ឃ្លា ពីទស្សនវិទូ ខុងជឺ សម្រាប់ផ្លាស់ប្ដូជីវិតអ្នក៖

១. វាមិនសំខាន់ទេ ទោះជាអ្នកដើរយឺតប៉ុណ្ណា ដរាបណាអ្នកនៅមិនទាន់ឈប់

២. កុំព្យាយាមបង្កើតចំណងមិត្តភាពថ្មី ជាមួយអ្នកដែលមិនមានភាពល្អប្រសើរជាងអ្នក

៣. ពេលកំហឹងកើតមាន សូមគិតពីផលវិបាក

៤. នៅពេលអ្នកដឹងច្បាស់ថាមិនអាចទៅដល់គោលដៅ សូមកុំកែប្រែគោលដៅ ប៉ុន្តែត្រូវកែប្រែការដើររបស់អ្នកវិញ

៥. ប្រសិនបើអ្នកស្អប់មនុស្សម្នាក់ មានន័យថា អ្នកបានបរាជ័យដោយសារពួកគេ

៦. អ្វីដែលមនុស្សអស្ចារ្យស្វែងរក គឺនៅក្នុងខ្លួនរបសើពួកគេ អ្វីដែលមនុស្សធម្មតាស្វែងរក គឺនៅក្នុងខ្លួនអ្នកដទៃ

៧. ទោះបីជាអ្នកទៅដល់ទីណា សូមទៅអោយអស់ពីចិត្ត

៨. សូមផ្ដល់ការណែនាំសម្រាប់តែមនុស្សណាដែលស្វែងរកចំនេះដឹងបន្ទាប់ពីពួកគេបានរកឃើញភាពល្ងង់ខ្លៅរបស់ខ្លួន

៩. ការសម្លឹងឃើញផលប្រយោជន៍តិចតួច គឺរារាំងមិនឲ្យសម្រេចការងារបានឡើយ

១០. ប្រសិនបើពួកគេស្ដោះទឹកមាត់នៅក្រោយខ្នងអ្នក មានន័យថា អ្នកនាំមុខគេហើយ ៕

 

អត្ថបទដែលជាប់ទាក់ទង