កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកាសពីកំណើនសេដ្ឋកិច្ចទំនិញឆ្លងកាត់កើនដល់៥% នាឆ្នាំកន្លងមក

ព្រះសីហនុ៖ ថ្លែងនៅក្រោយពីធី សន្និបាតភាគហ៊ុនិក លើកទី១ ដើម្បីរាយការណ៍ពីលទ្ធផលការងារអាជីវកម្ម ហិរញ្ញវត្ថុឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ព្រមទាំងបោះឆ្នោតជ្រើសតាំងអភិបាលឯករាជ្យមួយរូប និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិក ឯកជនមួយរូប នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម លូ គឹម ឈន់ អគ្គនាយកកំពង់ផែស្វ័យត្ន ក្រុងព្រះសីហនុ បានអះអាងថា កំពង់ពិតជាមានមោទនៈភាពភាពណាស់ ដោយឆ្នាំកន្លងទៅកំពង់ផែរទទួលកំណើនសេដ្ឋកិច្ចលើផ្នែកនាំចេញ នាំចូលកើនរហូតដល់៥%។

ឯកឧត្តម លូ គឹម ឈន់ អគ្គនាយកកំពង់ផែស្វ័យត្ន ក្រុងព្រះសីហនុ បានគូសបញ្ជាក់បន្ថែមថា ដោយសារតែកំណើននៃការឆ្លងកាត់កុងតៃនឺមានចំនួនខ្ពស់នេះ ហើយ បានធ្វើអោយកំពង់ផែរ បានដាក់ចេញនូវយុទ្ឋសាស្ត្រវែងឆ្ងាយមួយ ដោយមានគម្រោង សាងសង់កំពង់ផែរថ្មីមួយទៀត ដែលមានជម្រៅ១៤ម៉ែត្រ ខណះពេលនេះ កំពង់ផែរមានជម្រៅទឹកតែ៩ម៉ែត្រតែប៉ុណ្ណោះ ដែលធ្វើអោយកំពង់ផែមានឧបសគ្គ នៃការចូលចតនាវាខ្នាតធំ។

កំពង់ផែមានសង្ឃឹមថា ក្រោយពីកំពង់ផែរសាងសង់រួចក្រោមកម្ចីពីប្រទេសជប៉ុនដែលមានទឹកប្រាក់ជាង២០៩លានដុល្លា កំពង់អន្តរជាតិក្រុងព្រះសីហនុ នឹងអាចទទួលបាននាវាប្រមាណ៩៣%ក្នុងតំបន់អាស៊ាន ហើយតាមរយះនេះដែរ ក៏អាចកាត់បន្ថយថ្លៃចំណាយនៃការដឹកតាមនាវា មួយកំរិតផង។ការបន្ថយនេះផងដែរ វានឹងផ្តល់អំណោយផលយ៉ាងខ្លាំងក្នុងការប្រកួតប្រជែងទីផ្សារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា វាក៏ជាប្រវត្តិសាស្ត្រមួយផងដែរ ដែលកំពង់ផែរបានចូល ITO រយះពេលរហូត៦ខែក្រោយនេះ កំពង់​ផែរបានរៀបចំអង្គសន្និបាទ ភាគហ៊ុននិកលើកទី០១ដោយបានបោះឆ្នោតជ្រើសតាំងអភិបាលឯករាជ្យមួយរូប និងអភិបាលមិនប្រតិបត្តិ​តំណាងភាគហ៊ុនិក ឯកជនមួយរូប ដែលអភិបាលអភិបាលឯករាជ្យនេះមានតួនាទីយ៉ាងសំខាន់ដោយមានតួនាទីជាប្រធាន​គណៈកម្មាធិការត្រួតពិនិត្យសវនកម្មផ្ទៃក្នុងហេតុនេះគាត់ មានតួនាទីជាភ្នែកច្រមុះរបស់រដ្ឋាភិបាលផង ជាអ្នកតំណាងអោយភាគហ៊ុននឹកផង៕

វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង