សាស្ត្រាចារ្យបណ្ឌិត វ៉ាន់ ច័ន្ទតារា៖ គតិគួរពិចារណា ៧យ៉ាង

ទស្សនៈ ៖ លោកសាស្ត្រាចារ្យបណ្ឌិត វ៉ាន់ ច័ន្ទតារា បានឲ្យទស្សនៈសម្រាប់គតិគួរពិចារណា ៧យ៉ាង ដូចខាងក្រោមនេះ៖

១. នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។

២. ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។

៣. ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។

៤. កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។

៥. កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។

៦. ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង” ហើយរឹតតែសំខាន់គឺហាមប្រមាថជាមួយជីវិតតទៅទៀត។

៧. បើទោះបីមិនទំនេរយ៉ាងណា ក៏ត្រូវមើលថែខ្លួនឯងឲ្យល្អ។ មិនថាពេលខ្លះពិបាកទាក់ទងជាមួយមិត្តភក្ដិ តែត្រូវនឹកដល់គ្នាជានិច្ច។ ពេលថ្ងៃផឹកទឹកឲ្យបានច្រើន ពេលយប់ផឹកទឹកឲ្យតិច មួយថ្ងៃកុំផឹកកាហ្វេលើសពី២កែវ។

  • ១. រឿង ៣ យ៉ាងដែលគួរ​បំភ្លេច​៖
    • រឿងអាយុ
    • រឿងដែលកន្លងហួស
    • រឿងដែលនាំទុក្ខដល់អ្នកដទៃ
  • ២. ៤ យ៉ាងដែលត្រូវមាន ៖
    • មានមនុស្សដែលស្រឡាញ់អ្នកដោយចិត្ត
    • មានមិត្តដែលយល់ចិត្ត
    • មានការងារធ្វើ
    • មានផ្ទះសម្បែងសមរម្យ
  • ៣. ៦ យ៉ាងដែលមិនគួរធ្វើ៖
    • ឃ្លានហើយតែមិនញ៉ាំ
    • ស្រេកទឹកតែមិនផឹកទឹក
    • ងងុយហើយតែមិនព្រមគេង
    • ហត់ហើយតែមិនសម្រាក
    • ឈឺហើយតែមិនព្យាបាល
    • ចាស់ហើយទើបស្ដាយក្រោយ
  • ៤. ៧ យ៉ាងដែលមានតម្លៃខ្ពស់ជាងលុយ
    • ការដែលបានកើតជាមនុស្ស
    • ការបានយល់ពីសាសនា
    • ការមានកល្យាណមិត្តល្អ
    • ការមានភាពសុចរិតជានិស្ស័យ
    • ការមានចិត្តមិនឫស្យា
    • ការមានពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់
    • ការចេះស្គាល់ពាក្យថា “គ្រប់គ្រាន់”
  • ៥. ២ យ៉ាងមានតម្លៃមិនអាចកាត់ថ្លៃបាន៖
    • សុខភាពផ្លូវកាយ
    • សុខភាពផ្លូវចិត្ត
  • ៦. ទុក្ខ ៣ យ៉ាង៖
    • លះបង់មិនបាន
    • ចាញ់គេមិនបាន
    • លែងអ្វីមួយមិនបាន
  • ៧. ទ្រព្យសម្បត្តិដ៏មានតម្លៃ ៦ យ៉ាង៖
    • រាងកាយ
    • ចំណេះដឹង
    • ក្ដីស្រមៃ
    • ទស្សនៈគតិ
    • ភាពជឿជាក់
    • ភាពក្លាហាន។

អត្ថបទដែលជាប់ទាក់ទង