សិក្ខាសាលាស្ដីពី “និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ វិទ្យាស្ថានប្រៃសនីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក្នុងភាពជាដៃគូជាមួយសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន” ក្រោមអធិបតី ឯកឧត្តម ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសេណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសនីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីធ្វើការផ្សព្វផ្សាយនានា ដូចជា កាសែត វិទ្យា ទូរទស្សន៍ ទស្សនាវដ្ដី គេហទំព័រ និងបណ្តាញសង្គមនានា។ ជាពិសេសដើម្បីស្វែងយល់ពីនិន្នាការទៅអនាគតនៃការអភិវឌ្ឍន៍របស់បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

អត្ថបទដែលជាប់ទាក់ទង