ស្វែងយល់ពីបដិវត្តន៍ពណ៌ ដោយលោកបណ្ឌិត ឌៀប សុផល

ទស្សនសង្គម៖ ស្វែងយល់បដិវត្តន៍ពណ៌តាមរូបភាពខាងក្រោម៖

  • រូបភាពទី១ និងទី២: សៀវភៅដែលរៀបរាប់អំពីបដិវត្តន៍ពណ៌ និងបង្ហាញអំពីមធ្យោបាយដើម្បីផ្តួលរំលំរបបនយោបាយក្នុងសម័យទំនើប។
  • រូបទី៣: ឧបករណ៍ផ្សេងៗ ដែលគេប្រើដើម្បីបម្រើឲ្យសកម្មភាពបដិវត្តន៍ពណ៌។

  • រូបទី៤: ជាផែនទីបណ្តាប្រទេសរងឥទ្ធិពលការឃោសនាបដិវត្តន៍ពណ៌។ ប្រជាប្រិយភាពប្រកបដោយពិសពុលបំផុតនៃការឃោសនាបដិវត្តន៍ពណ៌គឺការបញ្ជ្រាបលទ្ធិប្រជាធិបតេយ្យបែបលោកខាងលិច (USA) ទៅក្នុងបណ្តាប្រទេសដែលមានកម្រិតសេដ្ឋកិច្ចនៅទន់ខ្សោយ និងកម្រិតនៃការយល់ដឹងនៅមានកម្រិត ជាពិសេសការយល់ដឹងអំពីវប្បធម៌ អារ្យធម៌ជាតិ ហើយកំពុងតែក្រេបជញ្ជក់យកវប្បធម៌លោកខាងលិច ដែលជួនកាលទទួលយក វប្បធម៌គេក្នុងស្ថានភាពសភាវគតិ។

  • រូបទី៥: ប្រធានាធិបតីសហរដ្ឋអាមេរិច និងទីប្រឹក្សា។ ទីប្រឹក្សាសួរ៖ តើបដិវត្តន៍បន្ទាប់ដាក់ពណ៌អ្វី? ប្រធានាធិបតី៖ ដាក់ពណ៌បៃតងទៅ។ ទីប្រឹក្សា៖ មិនល្អទេ ព្រោះធ្លាប់មានហើយ។
  • រូបទី៦: ទស្សនៈជនបដិវត្តន៍Che Guevara គឺ «ផ្លែប៉ោមវានឹងជ្រុះ នៅពេលវាទុំ។ ប៉ុន្តែ បដិវត្តន៍មិនចាំបាច់រង់ចាំភាពទុំជោររបស់វាទេ យើងទាញវាទម្លាក់មក»។

នេះជាទស្សនៈប្រកបដោយគ្រោះថ្នាក់បំផុត ដែលគាត់បាន រៀនពីទស្សនៈបដិវត្តន៍របស់ Vladimir Lenin ផ្ទុយពីទស្សនៈបដិវត្តន៍របស់ Karl Marx ទាំងស្រុង។

ខាងក្រោមនេះជារូបភាពបដិវត្តន៍ពណ៌ផ្សេងៗ និងសោកនាដកម្មក្នុងប្រទេសកម្ពុជា ដែលបង្ហាញផែនទីពណ៌ក្រហមជាតំបន់ទទួលរងការទម្លាក់គ្រាប់បែកពី USA។

លោកបណ្ឌិត ឌៀប សុផល

អត្ថបទដែលជាប់ទាក់ទង