ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងមានការយាងនិវត្តន៍មកដល់កម្ពុជានៅរសៀលថ្ងៃនេះ ក្រោយពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សហនុ នឹងយាងត្រឡប់មកដល់កម្ពុជា នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨នេះ បន្ទាប់ពីការពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន ខណៈព្រះអង្គទាំងទ្វេបានយាងទៅ កាលពីថ្ងៃទី២២ ខកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ។

នេះបើយោងតាមការបង្ហោះសារពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅលើ Facebook នៅមុននេះបន្តិច ។

ការយាងនិវត្តន៍នេះ នឹងមានមន្ត្រីជាន់ខ្ពស់ទៅទទួលព្រះអង្គទាំងទ្វេនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន រួមទាំងថ្នាក់ដឹកនាំស្ថាប័នកំពូលដទៃទៀត ។

ក្នុងអំឡុងពេលដែលព្រះអង្គអវត្តមាន នៅក្នុងប្រទេស តំណែងប្រមុខរដ្ឋស្តីទី ត្រូវបានប្រគល់ជូន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ។

ជារៀងរាល់ឆ្នាំ ព្រះអង្គទាំងទ្វេ តែងតែយាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព ពោលគឺមិនមែនទៅបរទេសព្រោះបញ្ហាព្រះរាជសុខភាពឡើយ ប៉ុន្តែនេះគឺជាការស្នើរសុំរបស់ពេទ្យជំនាញៗរបស់ចិន ដើម្បីគិតគូរសំខាន់បំផុតទៅលើព្រះរាជសុខភាព របស់ព្រះអង្គទាំងទ្វេ មិនអោយមានបញ្ហាសុខភាពនោះឡើយ ។

អត្ថបទដែលជាប់ទាក់ទង