ក្រុមបាល់ទាត់ PSVR FT វាលរេញ ស្រុកព្រៃនប់ សង្ឃឹមថា នឹងឆ្លងផុត ក្នុងវត្តផ្តាច់ព្រ័ត

ព្រះសីហនុ៖ ព្រឹកនេះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ ដើម្បី ដណ្តើមពានឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក្នុងការប្រកួតបាល់ទាត់ជម្រើសមហាជនខេត្តព្រះសីហនុ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ស្របពេលដែល២ក្រុមផ្សេងទៀត គឺក្រុម TEXAS LT​​ វាលរេញ ស្រុកព្រៃនប់ ត្រូវប្រកួតជាមួយក្រុមស្នងការនគរបាលខេត្តព្រះសីហនុ នៅល្ងាចមិញ ដោយក្រុម TEXAS LT ប្រកួតឈ្នះទទួលបានលេខ៣ ស្នងការលេខ៤ ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ខាងលើនេះ សម្រាប់ស្រុកព្រៃនប់ ដែលមានលោក សរ កក្កដា ជាអភិបាលស្រុក បានបញ្ជូនកីឡាបាល់ទាត់ចំនួន៣ក្រុម គឺ
-ក្រុម PSVR FT
-ក្រុម TEXAS LT
-ក្រុមទឹកបរិសុទច័ន្ចរះ

ដោយឡែកស្រុកពីរទៀតគឺ ស្រុកកំពង់សិលា១ក្រុម និងស្រុកស្ទឹងហាវ ១ក្រុម ៕

វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង