Ronaldo ស៊ីហ្សូ ជួយ Real លុត Juventus ៣-០(មានវីដេអូ)

ខែ្សប្រយុទ្ធឆ្នើមរបស់ Real Madrid កីឡាករ Cristiano Ronaldo បានស៊ុតបញ្ចូលទី ២គ្រាប់ ដែលមាន១គ្រាប់ ជាគ្រាប់ដ៏អស្ចារ្យ ក្នុងជ័យជម្នះ ៣-០ ទៅលើ Juventus វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League  សម្រាប់ជើងទីមួយ។

បើកឆាកត្រឹមនាទី៣ Ronaldo ស៊ុតឲ្យក្រុមរបស់ Real Madrid នាំមុខមុន រហូតដល់នាទី៦៤ ក្នុងតង់ទី២ Ronaldo ក៏បានបន្ថែមមួយគ្រាប់ទៀត ដែលជាគ្រាប់បាល់ដ៏អស្ចារ្យ ពោលគឺ រូបគេលោតកាប់បកចេកពីក្រោយ ខណៈគ្រាប់ចុងក្រោយរកបានដោយខែ្សការពារ Marcelo នាទី៧២។

ចប់ការប្រកួតក្រុម Real Madrid យកឈ្នះក្រុម Juventus ក្រៅដី ក្នុងជើងទី១ ដោយលទ្ធផល ៣-០ សូមបញ្ចាក់ផងដែថា ការប្រកួតជើងទីពីរនៅទឹកដី Real Madrid នឹងត្រូវធ្វើឡើងចំថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ៕

អត្ថបទដែលជាប់ទាក់ទង