ដើមឆ្នាំ​២០១​៨​​នេះ​ ក​ម្ពុ​ជា​នាំ​​​ចេ​​​ញ​អ​​​ង្ករ​បា​ន ​១៦​​១,១១៥​តោន ​​ធ្លាក់​ចុះ​៣.៤​ភា​​​គរ​​យ ​​បើ​ធៀ​ប​នឹ​ង​រ​យៈ​​ពេ​ល​ដូច​​គ្នាឆ្នាំ​២០១៧ មានចំនួន១៦៦,៦៧៨តោន

ភ្នំពេញ៖ រយៈ​ពេលបី​ខែដំបូ​ងឆ្នាំ​២០​១៨​នេះ ក​ម្ពុជានាំ​ចេញអ​ង្ករបា​ន ១៦​១,១១៥តោន ​ធ្លាក់ចុះ​៣.៤ភា​​គរ​យ ​បើធៀ​ប​នឹងរ​យៈ​ពេ​ល​ដូច​គ្នាឆ្នាំ២០១៧ មានចំនួន១៦៦,៦៧៨តោន នេះបើតាមរបាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ។

អឺរ៉ុបនៅតែជាទីផ្សារដ៏មានសក្តានុពល សម្រាប់អង្កររបស់កម្ពុជា៣ខែដំបូងឆ្នាំនេះ ប្រទេសចំនួន២៥នៅសហគមន៍អឺរ៉ុប បានទិញអង្ករពីកម្ពុជាជិត៨ម៉ឺនតោន ស្មើនឹង៤៧ភាគរយនៃចំនួនសរុប។ ទីផ្សារអឺរ៉ុបដែលកំពុងមាន បញ្ហាមួយចំនួនចំពោះអង្ករកម្ពុជា ក្រោយពេលប្រទេសអ៊ីតាលីតវ៉ាចង់ឲ្យអឺរ៉ុប រឹតត្បឹតការនាំចូលអង្ករពីកម្ពុជា។

ដោយឡែកនៅត្រីមាសទី១នេះ ប្រទេសចិននៅតែបន្តនាំមុខគេ ជាប្រទេសទិញអង្ករពីកម្ពុជាច្រើនជាងគេ ចំនួនជាង៤ម៉ឺនតោន តាមពីក្រោយដោយប្រទេសបារាំង ជាង២ម៉ឺនតោន និងប្រទេសម៉ាឡេស៊ីជាង១ម៉ឺនតោន។

សូមជម្រាបថា អង្កររបស់កម្ពុជាបាននាំចេញ ទៅកាន់ទីផ្សារប្រមាណ៦០ប្រទេស ដែលក្រុមហ៊ុននាំចេញមានជាង៦០ក្រុមហ៊ុន។ ឆ្នាំ២០១៧ អង្កររបស់កម្ពុជានាំចេញបាន ជាង៦៣ម៉ឺនតោន៕

អត្ថបទដែលជាប់ទាក់ទង