បើចង់ជោគជ័យក្នុងជីវិត អ្នកគួរតែជម្នះភាពភ័យខ្លាច៤ចំណុចនេះ

ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​ក្នុង​ជីវិត​​អ្នក​គួរ​តែ​យក​ឈ្នះ​ភាព​ភ័យ​ខ្លាច​​ធំ​ៗ​ក្នុង​ជីវិត។ នេះ​គឺ​ជា​​ការ​ភ័យ​ខ្លាច​ទាំង​៤​ដែល​អ្នក​គួរ​យក​ឈ្នះ​វា​រួម​មាន៖ ​

១. ភាពភ័យ​ខ្លាច​ការ​រិះ​គន់

មនុស្ស​មួយ​ចំនួន​តែង​រស់​នៅ​ជាមួយ​ភាព​ភ័យ​ខ្លាច​ហើយ​មិន​ហ៊ាន​ទទួល​យក​ការ​រិះ​គន់​ពី​អ្នក​ដទៃ​ទេ។​ ​សម្រាប់​បុគ្គល​ជោគជ័យ​​ ​ពួកគេ​មិន​ខ្វល់​ជា​មួយ​ពាក្យរិះគន់​របស់​អ្នក​ដទៃ​ច្រើន​ពេក​នោះ​ឡើយ ​ព្រោះ​ដឹង​ច្បាស់​ថា ​ក្នុង​​លោក​នេះ​គ្មាន​នរណា​ដែល​មិន​ត្រូវ​បាន​គេ​រិះគន់​នោះ​ឡើយ​។ ដូច្នេះ​ហើយ​ ពួកគេ​​ខិតខំ​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត និង យល់​ថា​ត្រឹមត្រូវ​រហូត​បាន​សម្រេច​តាម​បំណង​។

២. ខ្លាច​ភាព​ក្រីក្រ

​មនុស្ស​មួយ​ចំនួន​​​មិន​ហ៊ាន​ចាក់ចេញ​ពី​ការងារ​បច្ចុប្បន្ន​នោះ​ឡើយ ​ព្រោះ​ខ្លាច​ថា ​ពេល​ចាក់ចេញ​​​ដើម្បី​ទៅ​​កាន់​ការងារ​ថ្មី​ ​ឬ បើក​មុខ​ជំនួញ​ថ្មី​នោះ​​​អាច​នឹង​ធ្វើ​ឲ្យ​ខ្លួន​បរាជ័យ ​ហើយ​ធ្លាក់​ខ្លួន​កាន់​តែ​ក្រ​។ ​ការ​គិត​បែបនេះ ​​បាន​ធ្វើ​ឲ្យ​ក្តី​សុបិន​របស់​ខ្លួន​ត្រូវ​រលាយ​។ ប្រសិន​បើ​អ្នក​ដាក់​ចិត្ត​ធ្វើ​អ្វី​មួយ​អោយ​បាន​សម្រេច​អ្នក​គួរ​​​​ធ្វើ​វា​​អោយ​អស់​ពី​សមត្ថភាព ​ហើយ​បញ្ហា​ណា​ក៏​អាច​ដោះ​ស្រាយ​បាន​ដែរ​ទោះ​បី​ពេល​ខ្លះ វិបត្តិ​ហិរញ្ញវត្ថុ​តែង​កើត​មាន​ឡើង​ក្ដី។

៣. ​ភ័យខ្លាចខ្លួនកាន់តែចាស់

ការ​ភ័យ​ខ្លាច​ថា​ខ្លួន​ឯង​នឹង​ចាស់​​គឺ​អាច​មាន​បញ្ហា​ដល់​ការ​ធ្វើ​ការ​របស់​អ្នក។​ ពេល​ខ្លះ​អ្នក​តែង​គិត​ថា​អាយុ​របស់​​នឹង​មិន​សាក​សម​​ទទួល​យក​ការ​សិក្សា​ឬ​ធ្វើ​ការ​អ្វី​មួយ​ទេ​ ​។

៤. ខ្លាច​ការបរាជ័យ

ជំនួស​ដោយ​ការ​គិត​ថា​អ្នក​អាច​នឹង​បរាជ័យ​សូម​គិត​​អំពី​អ្វី​ដែល​ជោគជ័យ​វិញ​ទើប​ប្រសើរ។ ទោះ​បី​អ្នក​ប្រព្រឹត្ត​កំហុស​អ្វី​មួយ​ក៏​ដោយ​អ្នក​ត្រូវ​គិត​ថា​វា​គឺ​ជា ​ឱកាស​​សម្រាប់​អ្នក​ក្នុង​ការ​កែប្រែ​៕

អត្ថបទដែលជាប់ទាក់ទង