បើអ្នកចង់មានទំនួលខុសត្រូវលើខ្លួនឯង​ អ្នកគួរមាន៥ចំនុច ដូចខាងក្រោម!!

អ្នក​មិន​អាច​កើត​មក​ហើយ​ នាំ​យក​ទំនូល​ខុសត្រូវភ្លាម​ៗ​មក​ជា​មួយ​នោះ​ទេ។ វា​កើត​ឡើង​បាន​អាស្រ័យ​ទៅ​លើ​ខ្លួន​អ្នក​ផ្ទាល់។ ប្រសិន​បើ​អ្នក​គិត​ថា​ អ្នក​មិន​សូវ​​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ខ្លួន​ឯង​ តើ​អ្នក​គួរ​ធ្វើ​ដូច​ម្ដេច?

១. កុំ​សូវ​លើក​លែង​ទោស​ឱ្យ​​ខ្លួន​ឯង​ច្រើន​​ពេក​

ប្រសិន​បើ​អ្នក​បាន​ធ្វើ​កំហុស​អ្វី​មួយ​អ្នក​ត្រូវ​ទទួល​ស្គាល់​​​វា​ ហើយ​មិន​ត្រូវ​ទម្លាក់​ទៅ​កាន់​​អ្នក​ដទៃ​ទេ។ បើ​អ្នក​តែង​លើក​លែង​ទោស​អោឱ្យ​​ខ្លួន​ឯង​អ្នក​នឹង​កាន់​តែ​ក្លាយ​ជា​មនុស្ស​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ។

២. បញ្ឈប់​ការ​រអ៊ូរទាំ

មនុស្ស​បែប​នេះ​ភាគ​ច្រើន​ជា​​មនុស្ស​ដែល​និយាយ​ច្រើន​ ហើយ​មិន​ដែល​ធ្វើ​បានអ្វី​ជា​សាច់​ការ។ អ្នក​គួរ​ឈប់​ត្អូញត្អែរ​ហើយ​ ព្យាយាម​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​​ធ្វើ​កិច្ចការ​ទាំង​នោះ​វិញ។

៣. រៀន​គ្រប់​គ្រង​លុយ​កាក់​របស់​អ្នក

មនុស្ស​ដែល​ខ្វះ​ទំនួល​ខុស​ត្រូវ​ភាគ​ច្រើន​ជា​មនុស្ស​ខ្ជះខ្ជាយ​លុយ​កាក់​ជា​ទី​បំផុត។ ហេតុ​នេះ​ហើយ​អ្នក​គួរ​ចេះ​រៀប​ចំ គ្រប់​គ្រង​ការ​ចាយ​វាយ​នានា​​ដើម្បី​ឱ្យ​​មាន​ភាព​ច្បាស់លាស់​ជាង​មុន​ទើប​ល្អ។​

៤. ជៀស​វាង​ការ​ធ្វើ​អ្វី​ដោយ​ពន្យារ​ពេល

មនុស្ស​ជោគជ័យ​ទាមទារ​ការ​ខិតខំ ប្រឹង​ប្រែង​ ​និង​ការ​ចេះ​ទទួល​ខុស​ត្រូវ​​ក្នុង​ការ​ធ្វើ​អ្វី​មួយ។​ ជំហាន​ដំបូង​នោះ អ្នក​គួរ​ឈប់​ធ្វើ​ការ​ពន្យារពេល​​ ព្រោះ ថា​ពេលវេលា​គឺ​ជា​មាស​ប្រាក់។

៥. ធ្វើ​ការ​គោរពពេលវេលា​តាម​កាល​វិភាគ

ការ​មាន​ទម្លាប់​ល្អ គឺ​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ ធ្វើ​ការ​ងារ។ ការ​មាន​ទំនួល​ខុស​ត្រូវ​មាន​ន័យ​ថា​អ្នក​អាច​គ្រប់​គ្រង​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ធ្វើ។​ ដូច​នេះ​ពេល​អ្នក​មាន​ទម្លាប់​ល្អ ធ្វើ​កិច្ច​ការងារ​តាម​ពេល​កំណត់​នោះ មាន​ន័យ​ថា​អ្នក​​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​អ្វី​មួយ៕

អត្ថបទដែលជាប់ទាក់ទង