មេដឹកនាំអ៊ីរ៉ាក់ កំពុងស្វែងរកការគាំទ្រពីអន្តរជាតិដើម្បីស្ដារសន្តិភាពប្រទេសឡើងវិញ

ប្រទេសជប៉ុន៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi កំពុងស្វែងរកការគាំទ្រពីអន្តរជាតិដើម្បីស្ដារសន្តិភាព និងវិបុលភាព នៅក្នុងប្រទេសរបស់ខ្លួនដែលហែកហួរដោយភាពជ្រុលនិយម។

លោក Al-Abadi បាន​រៀបចំ​កិច្ច​​​ប្រជុំមួ​យ​នៅ​​ទីក្រុងតូក្យូ កាលពីថ្ងៃ​ព្រហស្បតិ៍នេះជា​មួ​យ​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ស៊ីន ហ្សូអាបេ ដើម្បីពិភាក្សាគ្នាពីវិធីបង្កើនសុវត្ថិភាពសាធារណៈនៅក្នុងប្រទេសមជ្ឈឹមបូព៌ា។

លោក អាបេ ត្រូវបានគេរំពឹងថានឹងប្រកាសប្រាក់កម្ចីចំនួន ៣៥ ពាន់លានយ៉េន (៣៣០ លានដុល្លារ) សម្រាប់គម្រោងប្រព័ន្ធធារាសាស្រ្តនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងអំឡុងកិច្ចចរចាជាមួយអាល់អាដាឌីកាលពីថ្ងៃព្រហស្បតិ៍នេះ។

មន្រ្តីជប៉ុនបាននិយាយថាសន្និសីទនេះមានគោលបំណងជួយអ៊ីរ៉ាក់ កសាងឡើងវិញដោយបង្កើតប្រព័ន្ធមួយដើម្បីលុបបំបាត់អាវុធដែលកាន់កាប់ដោយជនស៊ីវិលជាច្រើន។

សូមបញ្ចាក់ថា មេដឹកនាំប្រទេសអ៊ីរាក់ លោក Al-Abadi គោលបំណងគឺបង្កើតការងារផ្តល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលើកទឹកចិត្តឱ្យមនុស្សត្រឡប់ទៅរស់នៅធម្មតាវិញ ៕

 

 

អត្ថបទដែលជាប់ទាក់ទង