​វៀត​ណា​ម​បា​​ន​​​កា​ត់​​ទោ​ស​យ៉ា​ង​​ឃោ​​​​​ឃៅដ​​ល់​ស​កម្ម​​ជន​ចំ​នួ​​ន​ ៦​នា​​ក់ ​

ប្រទេសវៀតណាម៖ តុលាការមួយនៅទីក្រុងហាណូយបានដាក់ទោសយ៉ាងព្រៃផ្សៃទៅលើសកម្មជនចំនួន ៦នាក់ បន្ទាប់ពីពួកគេពីកា​រប៉ុន​ប៉ងផ្តួ​លរំ​លំរដ្ឋាភិ​បាលវៀ​តណាម។

លោក ង្វៀន វ៉ាន់មីន មេធាវីការពារក្តីលោក Nguyen Van Dai មេធាវីការពារសិទ្ធិមនុស្សបាននិយាយថាលោកត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ និងឃុំខ្លួនក្នុងផ្ទះអស់រយៈពេល៥ឆ្នាំ ខណៈដែលសកម្មជនមិត្តរបស់លោកបានទទួលការកាត់ទោសពី៧រទៅ១២ឆ្នាំ ក្នុងការកាត់ទោសកាលពីថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ពួកគេត្រូវបានគេចោទប្រកាន់ពីបទពាក់ព័ន្ធនឹងក្រុមអ្នកគាំទ្រប្រជាធិបតេយ្យដែលមានឈ្មោះថា “បងប្អូនដើម្បីលទ្ធិប្រជាធិបតេយ្យ” ដែលមានគោលបំណងផ្លាស់ប្តូរភាពជាអ្នកដឹកនាំនៃបក្សកុម្មុយនិស្តនិងកសាងប្រព័ន្ធពហុបក្ស។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់និយាយថាសហរដ្ឋអាមេរិកព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកាត់ទោសហើយអំពាវនាវឱ្យដោះលែងអ្នកទោសមនសិការទាំងអស់ភ្លាមៗ ៕

អត្ថបទដែលជាប់ទាក់ទង