ញាក់សាច់ !!! ថៃបង្ក្រាបបាន គ្រឿងញៀនយ៉ាម៉ាជាង៩លានគ្រាប់ និងម៉ាទឹកកក ៨០០ គីឡូក្រាមនៅព្រំដែនភូមា

ប្រទេសថៃ ៖ គ្រឿងញៀនចំនួន៤៨ការ៉ុងដែលក្នុងនោះមានថ្នាំញៀនប្រភេទ យ៉ាម៉ា ជាង៩លានគ្រាប់ និងថ្នាំញៀនប្រភេទម៉ាទឹកកក ជិត៨០០ គីឡូក្រាមត្រូវបានតម្រួតថៃ និងកំលាំងជំនាញធ្វើការក្រសោបបាន នៅក្នុងខេត្តមួយ ភាគខាងជើងនៃប្រទេសថៃ ជាប់នឹងខ្សែបន្ទាត់ព្រំដែន នៃប្រទេសភូមា ។

យោងតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ កម្លាំងសម្ងាត់របស់ថៃបានទទួលព័ត៌មានថា មានក្រុមរត់ពន្ធគ្រឿងញៀនដ៏ធំមួយ ត្រៀមនឹងបញ្ជូនថ្នាំញៀនពីប្រទេសជិតខាង ចូលមកកាន់ប្រទេសថៃត្រង់ចំណុច ស្រុកវៀងសែន ខេត្តឈៀងរ៉ាយ ជាប់នឹងដងទន្លេមេគង្គ ដែលជាចំណុចខ្សែបន្ទាត់នៃប្រទេសភូមា ផងដែរ។

ក្រោយពីទទួលបានព័ត៌មាននេះរួចមក កំលាំងតម្រួតនិងកំលាំងជំនាញ បានចេញ ប្រតិបត្តិការត្រួតពិនិត្យ និងឃ្លាំមើលតាមបណ្តោយមាត់ទន្លេមេគង្គ ដែលជាប់នឹងប្រទេសភូមា រហូតដល់១០យប់ ថ្ងៃដដែលក៏ស្រាប់តែកម្លាំងបានជួបប្រទះនឹងរថយន្តតូយ៉ូតាវីហ្គូព៌ណស មួយគ្រឿង ពាក់ស្លាកលេខ បាងកក ៣៦៣ បានចតពន្លត់ម៉ាសុីនយ៉ាងស្ងៀមស្ងាត់នៅក្បែចំការចេក ក្នុងភូមិ៨ ឃុំមួយយ៉ាយ ស្រុកវៀងសែន ខេត្តឈៀងរ៉ាយ ដោយទ្វាររថយន្តចំហរ គ្មានមនុស្សម្នាក់ឡើយ ទើបកម្លាំងបានចូលទៅត្រួតពិនិត្យគឺឃើញមានដឹកការ៉ុងផ្សិតពេញទ្រុងដែកខាងក្រោយដែលគេផ្សា តឡើងកំពស់ប្រមាណ១ម៉ែត្រ ។

ជាលទ្ធផលគឺការ៉ុងទាំងអស់មានចំនួន ៨៤ការ៉ុង ដែលសុទ្ធសឹងជាថ្នាំញៀនទាំងអស់ ទើបកំលាំងបានយករថយន្តទាញយកទៅត្រួតពិនិត្យលម្អិតនៅស្រុកវៀងសែន ប៉ុន្តែនៅក្បាលផ្លូវបំបែកគឺបានប្រទះរថយន្តចំនួន៣គ្រឿងទៀត ដែលឈប់សំចតគ្មានមនុស្សដូចគ្នាដោយសមត្ថកិច្ចបានសន្និដ្ឋានថាអាចជារថយន្តដែលត្រៀមមកដឹកថ្នាំញៀនទាំងនេះ ។

ក្រោយការត្រួតពិនិត្យគឺសង្គេតឃើញថា ការ៉ុងទាំង៨៤នេះគឺមានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ៤៧ ការ៉ុង សរុបប្រមាណ ៩.៤០០.០០០ គ្រាប់ ចំណែក ៣៧ ការ៉ុងទៀត គឺជាប្រភេទម៉ាទឹកកក ដែលមានចំនួន ៧៨៨ ដុំ ស្មើនឹងទម្ងន់ ៧៨៨ គីឡូក្រាម ដែលបរិមាណ នេះ វាច្រើនបំផុតសម្រាប់ការបង្ក្រាបរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះវាអាចស្មើនឹងទឹកប្រាក់សរុបប្រមាណ ១ ៧២៨ លាន បាត ឯណោះ ៕

អត្ថបទដែលជាប់ទាក់ទង