គោលដៅ ៤ចំណុចដែលអ្នកត្រូវតែសម្រេចឲ្យបានមុនអាយុ ៣០ឆ្នាំ ដើម្បីជីវិតអ្នក

ដើម្បី​ឲ្យ​ជីវិត​ជោគជ័យ​​បាន ​​​ទាល់​តែ​ចេះ​រៀបចំ​ផែន​ការ​ឲ្យ​បាន​ច្បាស់លាស់​ ​​ទើប​ផ្លូវ​ដែល​ដើរ​ទៅ​នោះ​អាច​សម្រេច​បាន​មួយ​ដំណាក់កាល​ម្តងៗ​យ៉ាង​មាន​ប្រសិទ្ធភាព​។ សម្រាប់​អ្នក​ដែល​មិនទាន់​​ឈាន​ដល់​អាយុ​៣០​ ​គឺ​គួរ​តែ​រៀប​ចំ​ផែន​ការ​សំខាន់ៗ​មួយ​ចំនួន​ ​ដើម្បី​សម្រេច​ឲ្យ​បាន​​ ​ទើប​ជា​ការ​ប្រសើរ​ ​ដើម្បី​ប្រាកដ​ថា ​នៅ​វ័យ​៣០​ប្លាយ​​របស់​អ្នក​ ​គឺ​​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​។ ខាងក្រោម​នេះ​​ ​គឺ​ជា​គោលដៅ​សំខាន់ៗ​ដែល​អ្នក​គួរ​សម្រេច​មុន​ពេល​ ​ឈាន​ដល់​វ័យ​៣០​​៖​​

១. ​មាន​ការងារ​ ​ឬ ជំនួញ​ច្បាស់លាស់​

​មុន​ពេល​អ្នក​ឈាន​ដល់​អាយុ​៣០​​ឆ្នាំ​​​ ​អ្នក​ត្រូវ​តែ​​ខិតខំ​គ្រប់បែប​យ៉ាង​ដើម្បី​​មាន​ការងារ​មួយ​ដ៏​ច្បាស់លាស់​ ​ឬ មាន​ជំនួញ​មួយ​ដែល​អាច​ធានា​បាន​​ ​អំពី​សន្តិសុខ​ហិរញ្ញវត្ថុ​របស់​អ្នក​។ ​បើ​ដល់​អាយុ​ប៉ុណ្ណឹង​ហើយ ​នៅ​តែ​គ្មាន​ការងារ​ច្បាស់លាស់​ទៀត​ ​នោះ​អ្នក​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ ​ដែល​ពិបាក​ដោះស្រាយ ​​។

២. ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ដើម្បី​សង្គម​ឲ្យ​បាន​ច្រើន

ជាទូទៅ​​ ​មនុស្ស​ដែល​ឈាន​ដល់​វ័យ​៣០ ​គឺ​ជា​វ័យ​មួយ​ដែល​​ភាគច្រើន​​មាន​គ្រួសារ​ ​ដូច្នេះ​ហើយ​ពួកគេ​ត្រូវ​គិត​ច្រើន​លើ​ជីវភាព​របស់​គ្រួសារ។ ​ដូច្នេះ​ហើយ​ ​មុន​ពេល​ឈាន​ដល់​វ័យ​៣០ ​អ្នក​គួរ​តែ​ប្រឡូក​ក្នុង​ការងារ​ស្ម័គ្រចិត្ត​សង្គម​ឲ្យ​បាន​ច្រើន ព្រោះ​​មិន​ត្រឹម​តែ​អាច​ជួយ​មនុស្ស​បាន​ទេ ​ប៉ុន្តែ​អ្នក​ក៏​ទទួល​បាន​បទពិសោធន៍​ ​និង ចំណេះដឹង​យ៉ាង​ច្រើន​ ​ដែល​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​អនាគត​។

៣. ​ធ្វើ​ដំណើរ​ទៅ​បរទេស​​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្តង

តាម​ពិត​ទៅ ​ការ​ដើរកម្សាន្ត​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ ​ព្រោះ​វា​មិន​ត្រឹម​តែ​ផ្តល់​នូវ​ភាព​រីករាយ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​ឲ្យ​អ្នក​ទទួល​បាន​គំនិត​ថ្មីៗ​ផង​ដែរ​។ ​​ដូច្នេះ​ហើយ​ ​បើ​អ្នក​មាន​ឱកាស​អាច​ទៅ​កាន់​បរទេស​នោះ​ ​គឺ​កាន់​តែ​ប្រសើរ​​​ដើម្បី​ដឹង​ច្បាស់​ថា ស្រុក​គេ​រីកចម្រើន​ដល់​ណា​ ​​ហើយ​អាច​នាំ​យក​គំនិត​អាជីវកម្ម​ ​ឬ ដំណោះស្រាយ​ល្អៗ​មក​កាន់​ប្រទេស​​របស់​យើង​វិញ​។

៤. ​​ធ្វើ​រឿង​ដែល​អ្នក​ពេញ​ចិត្ត​ឲ្យ​បាន​ច្រើន

ដូចដែល​បាន​រៀបរាប់​ខាងលើ​ហើយ​ថា ​នៅ​ពេល​ឈាន​ដល់​វ័យ​៣០​ឆ្នាំ ​មនុស្ស​ភាគច្រើន​គឺ​​មាន​គ្រួសារ​ ​ដែល​មិនសូវ​មាន​ពេល​ធ្វើ​អ្វីៗ​ផ្សេងៗ​ដើម្បី​ខ្លួន ឬ​ ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​នោះ​ឡើយ​ ​ព្រោះ​វា​ជា​ពេល​ដែល​ត្រូវ​បូជា​ដើម្បី​គ្រួសារ។ ​ដូច្នេះ​ហើយ​ ​​មុន​ពេល​ឈាន​ដល់​ដំណាក់​កាល​នេះ​ ​អ្នក​មិន​ត្រូវ​ខ្ជះខ្ជាយ ធ្វើ​អ្វី​ដើម្បី​បំពេញ​តាម​ការ​​ពេញ​ចិត្ត​របស់​អ្នកដទៃ​ឡើយ​ ​ពោល​គឺ​ត្រូវ​ព្យាយាម​ធ្វើ​អ្វី​ដែល​អ្នក​ពេញ​ចិត្ត ​និង រក​ឲ្យ​ឃើញ​ថា ​​អ្នក​ជា​មនុស្ស​ប្រភេទ​ណា​ ​មាន​ចំណុច​ខ្លាំង​អ្វី​​ ​និង​ ​ត្រូវ​​ដើរ​ទៅ​ផ្លូវ​ណា​ដើម្បី​ជោគជ័យ​នៅ​អនាគត​៕

អត្ថបទដែលជាប់ទាក់ទង