នាយករ​ដ្ឋមន្ត្រី​ប៉ា​គីស្ថា​ន ​បា​ន​ទស្ស​​នកិ​​ច្ចនៅប្រទេស អា​ហ្វ​​ហ្គានី​ស្ថា​ន ​ដើ​ម្បីប​ន្ធូរ​ប​ន្ថ​យ​ភាព​តា​​នតឹង​

ប៉ា​គីស្ថា​ន៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន កំពុងបំពេញទស្សនកិច្ចនៅប្រទេសអាហ្វហ្គានីស្ថាន សម្រាប់ទស្សនកិច្ចមួយនេះត្រូវបានគេលើកឡើងថាជាកិច្ចប្រឹងប្រែងមួយដើម្បីបន្ធូរបន្ថយទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ និងជំរុញឱ្យមានការចរចារសន្តិភាពជាមួយពួកតាលីបង់។

លោក Shahid Khaqan Abbasi បានទស្សនកិច្ចនៅទីក្រុង កាប៊ុល នៅថ្ងៃសុក្រនេះ ហើយត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Asharf Ghani ។

អ្នកនាំពាក្យរបស់លោក Ghani គឺលោក Shah Hussain Murtazawi មានប្រសាសន៍ថាលោក Abbasi ត្រូវបានអមដំណើរដោយមន្រ្តីប៉ាគីស្ថានកំពូលៗ ជាច្រើនផ្សេងទៀតក្នុងដំណើរទស្សនកិច្ចនេះ។

ប៉ាគីស្ថានស្ថិតក្រោមសម្ពាធពីក្រុងកាប៊ុល និងទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ឈប់ការផ្តល់ជំរកសុវត្ថិភាពដល់ពួកសកម្មប្រយុទ្ធដែលត្រូវបានបន្ទោសចំពោះការវាយប្រហារនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលជាការចោទប្រកាន់មួយដែល Islamabad បដិសេធ​៕

 

អត្ថបទដែលជាប់ទាក់ទង