យុទ្ធសាស្ត្រ ​៤​ចំណុចដើម្បីទប់ស្កាត់បញ្ហា​ដែលអាចកើតឡើងលើអាជីវកម្មរបស់លោកអ្នក

ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​មួយ​​ ​អ្នក​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​ប្រសើរ​បំផុត​ ​ដើម្បី​ទប់ទល់​ជា​មួយ​នឹង​ឧបសគ្គ​ជាច្រើន​​ដែល​​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​ពេល​ណា​មួយ​ ​ព្រោះ​​ ​យើង​​​មិន​អាច​ទាយ​​ដឹង​​ពី​​អ្វី​ដែល​នឹង​កើត​ឡើង​​ឡើយ​។ ​
​ខាងក្រោម​នេះ ​ជា​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដែល​អ្នក​​​ត្រូវ​ត្រៀម​ឲ្យ​រួចរាល់​៖

១. អ្នក​ណែនាំ​​ពោរពេញ​ដោយ​​បទពិសោធន៍​​

វា​មិន​ខ្វល់​ថា​តើ​អ្នក​បាន​នៅ​ក្នុង​អាជីវកម្ម​នោះ​ឡើង​ចំនួន​វិញ្ញាបនបត្រ​ដែល​អ្នក​មាន​​និង​បទ​ពិសោធ​ដែល​អ្នក​មាន​ រាល់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច ​ឬ ​​ធំ​ សុទ្ធ​តែ​ត្រូវ​ការ​អ្នក​មាន​បទ​ពិសោធ​ដើម្បី​ណែនាំ​។​ ​​ដូច្នេះ​ហើយ ​សូម​​​អ្នក​ត្រូវ​តែ​ស្វែងរក​មនុស្ស​ដែល​អាច​ផ្ដល់​យោបល់​ល្អៗ​ដល់​អ្នក​បាន​ ដើម្បី​ប្រាកដ​ថា ​ដំណើរការ​អាជីវកម្ម​របស់​អ្នក​នឹង​មិន​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​។

២. ស្វែងរកមេធាវី​​ពូកែ​

​ការ​ការពារ​គឺ​ជា​រឿង​សំខាន់​ក្នុង​អាជីវកម្ម​។ ​ ដោយ​សារ​មាន​ហានិភ័យ​ជា​ច្រើន​កើតមាន​ក្នុង​អាជីវកម្ម​ អ្នក​មិន​អាច​មើល​ស្រាល​នូវ​សារៈសំខាន់​នៃ​ សុវត្ថិភាព​និង​គោលការណ៍​ការពារ​​បាន​ឡើយ​។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​មាន​មេធាវី​ពូកែ​ម្នាក់​ ដើម្បី​ប្រឹក្សា​ផ្នែក​ច្បាប់ ​និង ត្រៀម​ខ្លួន​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​អាច​កើត​មាន​។

៣.​ មាន​បញ្ជី​​​បុគ្គលិក​ដែល​មាន​សក្ដានុពល​​​​

​អ្នក​ត្រូវ​ការ​កត់​ដើម្បី​រក្សា​បញ្ជី​នៃ​ចំនួន​បុគ្គលិក​របស់​អ្នក។ អ្នក​ប្រហែល​សួរ​ថា​ហេតុអ្វី​? វា​សាមញ្ញ​ណាស់​។ ​បុគ្គលិក​​តែង​តែ​មាន​ការ​ចេញ​ចូល​គ្រប់​ពេល​វេលា ​ទោះបីជា​ក្រុមហ៊ុន​​ផ្ដល់​ភាព​ងាយស្រួល​ដល់​ពួកគេ​ក៏ដោយ​ ​ព្រោះ​ថា ​និន្នាការ​របស់​មនុស្ស​តែងតែ​ត្រូវ​ការ​​ការ​ផ្លាស់ប្ដូរ​ជា​និច្ច​។ ​ដូច្នេះ​ហើយ ​អ្នក​ត្រូវ​តែ​ត្រៀម​ជា​ស្រេច​ពី​​បញ្ជី​បុគ្គលិក​ដែល​មាន​សក្ដានុពល ​និង ត្រៀម​​​ឲ្យ​បាន​ល្អ​ដើម្បី​អាច​​ទៅ​បំពេញ​កន្លែង​ដែល​បុគ្គលិក​បាន​ចាក់ចេញ​។​​

៤. រៀបចំ​សម្រាប់​រឿង​ដែល​អាច​កើត​ឡើង​

ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​មួយ​​អ្នក​ត្រូវ​តែ​មាន​ការ​រៀបចំ​សម្រាប់ ​​រឿង​​ដែល​មិន​អាច​​រំពឹង​ទុក​។ ​​វា​ប្រហែល​​មិន​អាច​ជៀសវាង​បញ្ហា​ទេ​ដូច្នេះ​អ្នក​ត្រូវ​ត្រៀមខ្លួន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​៕

អត្ថបទដែលជាប់ទាក់ទង