តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោស លោកស្រី Park Geun hye ២៤ឆ្នាំ ពាក់ព័ន្ធករណីពុករលួយ

អន្តរជាតិ៖ យោងតាមការចុះផ្សាយរបស់BBC បានឲ្យដឹងថា អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun hye ត្រូវបានតុលាការសម្រេចផ្តន្ទាទោស២៤ឆ្នាំ និងពិន័យជាប្រាក់១៧លានដុល្លារ ពាក់ព័ន្ធករណីពុករលួយ គ្រាដែល លោកស្រីកាន់ដំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង។

ទោះបីជាយ៉ាងណា អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ពុំត្រូវបានបង្ហាញមុខក្នុងសវនាការឡើយ នាថ្ងៃប្រកាស សាលក្រមនេះឡើយ។

លោកស្រី Park Geun hye បានចុះចេញពីតំតែងប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែមីនាឆ្នាំមុននៅពេលតុលាការធម្មនុញ្ញបានធ្វើការចោទប្រកាន់លោកស្រីពាក់ព័ន្ធនឹងអំពើរពុករលួយ។ លោកស្រីត្រូវបានតុលាការចោទប្រកាន់ពីបទឃុបឃិតជាមួយលោកស្រី Choi Soon-sil ដែលជាមិត្តភ័ក្តចាស់របស់លោកស្រីដោយទទួលលុយកង្វក់តម្លៃ 40 លានដុល្លារពីក្រុមហ៊ុន Samsung Group ដែលជាក្រុមហ៊ុនធំបំផុតនៅកូរ៉េខាងត្បូង៕

អត្ថបទដែលជាប់ទាក់ទង