គន្លឹះសំខាន់ៗពីលោBill Gates ដើម្បីដឹកនាំអាជីវកម្មឲ្យមានប្រសិទ្ធិភាព និងមានភាពជោគជ័យ

ក្នុងការដឹកនាំអាជីវកម្ម សហគ្រិនគ្រប់រូបជៀសមិនផុតពីការទំនាក់ទំនងអតិថិជន ប៉ុន្តែសហគ្រិនក៏ត្រូវបង្កើតទំនាក់ទំនងជាមួយបុគ្គលិកខាងក្នុងផងដែរ ហើយខាងក្រោមជាមេរៀនដែលដកស្រង់ពីភាពជោគជ័យនិងកំហុសរបស់លោក Bill Gates និង CEO Steve Ballmer ដែលពួកគាត់បានដឹកនាំ Microsoft រួមគ្នាអស់រយៈពេល ៣៣ ឆ្នាំកន្លងមកនេះ ។

១. ចាប់ផ្តើមជាមួយភាពជាអ្នកដឹកនាំខ្លាំង

ឆ្លងតាមបទពិសោធន៍របស់លោក Bill Gates និង Steve Ballmer ការជ្រើសរើស​ប្រធានក្រុមហ៊ុនគឺមិនមែនគ្រាន់តែយកមកជួយការងារអ្នកទេ តែមានន័យថាប្រធានក្រុមហ៊ុនដែលអ្នកជ្រើសរើសមកគឺ ដើម្បីអភិវឌ្ឍន៍ភាពជាអ្នកដឹងនាំរបស់អ្នកកាន់តែខ្លាំង។ ផ្ទុយមកវិញ ប្រសិនបើអ្នករំពឹងថា បុគ្គលិករបស់អ្នកខំធ្វើការ និងប្តេជ្ញាចិត្តខ្ពស់ ស្របពេលដែលអ្នកមិនបានបង្ហាញពីការលះបង់អ្វីបន្តិចសោះ នោះអ្នកមិនសមធ្វើជាអ្នកដឹកនាំទេ ។

២. បង្កើតទំនាក់ទំនង

ក្នុងនាងជាសហគ្រិនអ្នកអាចមានមធ្យោបាយពីរដើម្បីបង្កើតទំនាក់ទំនងកាន់តែប្រសើរ គឺទំនាក់ទំនងជាមួយក្រុមការងារ ដែលជួយឲ្យអ្នកទទួលបានព័ត៌មានពិតប្រាកដពីពួកគេ ក៏ដូចជាជួយឲ្យការសម្រេចចិត្តរបស់អ្នកកាន់តែមានប្រសិទ្ធភាពក្នុងការដឹកនាំអាជីវកម្ម ។ មួយវិញទៀតគឺភាពស្មោះត្រង់ជាមួយដៃគូអាជីវកម្ម ក៏ត្រូវចាត់ទុកថាជាទំនាក់ទំនងល្អផងដែរ ព្រោះបើពួកគេដើរចេញ អ្នកនឹងដួលរលំយ៉ាងងាយ ។

៣. បង្ហាញការទទួលស្គាលស្នាដៃនិងការដឹងគុណទៅក្រុមការងារ

ការដឹងគុណ ជាគន្លឹះមួយជួយកសាងភាពស្មោះត្រង់និងភាពជឿជាក់នៅក្នុងក្រុមការងារ ។ ការចូលរួមចំណែក ពីក្រុមការងារ ដៃគូលក់ និងអ្នកប្រឹក្សា នឹងជួយឲ្យអ្នកឆាប់សម្រេចគម្រោងធំ ដូចច្នោះអ្នកត្រូវបង្ហាញថាពួកគេជាទ្រព្យសម្បត្តិដ៏មានតម្លៃមួយរបស់ក្រុមហ៊ុន ។

៤. ដោះស្រាយជម្លោះភ្លាមៗ

ភាគច្រើននៃបុគ្គលិកបានលើកឡើងថាពួកគេតែងជួបបញ្ហានៅកន្លែងការងារ ប៉ុន្តែរាល់បញ្ហាទាំងអស់សុទ្ធតែអាចដោះស្រាយ ឬបង្រួមឲ្យតូចបាន ។ ដូចច្នោះបើអ្នកអាចដោះស្រាយបញ្ហាបាន វាជាឱកាសជួយឲ្យអ្នកកាន់តែមានតម្លៃ ក្នុងការដឹកនាំក្រុម៕

អត្ថបទដែលជាប់ទាក់ទង