សន្និសីទកៅស៊ូពិភពលោកឆ្នាំ២០១៨ អនាគតនៃឧស្សាហកម្មកៅស៊ូ “ការតម្រង់ទិសរកនិន្នាការយ:ពេលវែង និងការបើកចំហរឱកាស”

សីហនុ៖ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ លោក ឈិន សេងងួន អភិបាលស្តីទី​ ខេត្តព្រះសីហនុ​ បានអញ្ជើញជាអធិបតី​ ក្នុងសន្និសីទ​ កៅស៊ូពិភពលោកឆ្នាំ២០១៨ អនាគតនៃឧស្សាហកម្មកៅស៊ូ “​ ការតម្រង់ទិស រកនិន្នាការយ:ពេលវែង និងការបើកចំហរឱកាស​ “​ នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃ ៦រោជ ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ៦ ខែមេសា ឆ្នាំ២០១៨ ។

លោក Abdul Aziz ប្រធានក្រុមប្រឹក្សាភិបាលសមាគមកៅស៊ូពិភពលោក​ បានផ្តល់របាយការណ៏ថា​ សន្និសិទកៅស៊ូសកល​ ឆ្នាំ២០១៨ នៅប្រទេសកម្ពុជា គឺជាការជួបជុំប្រមូលផ្ដុំក្រុមអ្នកវិទ្យាសាស្រ្ត អ្នកនយោបាយ អ្នកស្រាវជ្រាវ ពិភាក្សាគ្នាបញ្ហតំលៃកៅស៊ូធ្លាក់ចុះ ដោយសារតែតម្លៃកៅស៊ូធ្លាក់ចុះ អ្នកផលិតកៅស៊ូលក្ខណៈតូចមានផ្ទៃដី៣ ទៅ ៤ហិកតាតាតែប៉ុណ្ណោះ ដើម្បីប្រមូលផ្ដុំធ្វើការពិភាក្សារួមគ្នាដោះស្រាយ ។ យើងមានអ្នកជំនាញខាងសេដ្ឋកិច្ច ធនាគាពិភពលោក និងសាស្ត្រាចារ្យជាច្រើនទៀត ពិភាក្សាគ្នាផ្តោតលើចរន្តកៅស៊ូ ចាប់យកចរន្តទីផ្សារសេរី ។ បច្ចុប្បន្នកៅស៊ូ ៧០ភាគរយ ត្រូវគេយកទៅផលិតជាកង់រថយន្ត ដូច្នេះមានផលិតផលជាង​ ១ពាន់មុខ ដែលផលិតចេញពីកៅស៊ូ ។

ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ៖​ សន្និសីទកៅស៊ូពិភពលោកឆ្នាំ ២០១៨ មានក្រុមអ្នកផលិតកៅស៊ូធម្មជាតិមកពី ១២ប្រទេស អគ្គលេខាធិកា ក្រុមប្រឹក្សាស្រាវជ្រាវកៅស៊ូអន្តរជាតិ ក្រុមប្រឹក្សាស្រាវជ្រាវអភិវឌ្ឍកៅស៊ូ ,រួមទាំងធនាគារពិភពលោក​ បានចូលរួម។

ក្នុងនាមក្រសួងកសិកម្ម ឯកឧត្តម​ លី​ ផល្លា​ សូមចូលរួមអបអរសាទរសន្និសីទ​ កៅស៊ូពិភពលោកលើកទី៣ នេះ​ ។ កម្ពុជាផលិតកៅស៊ូបានត្រឹមតែ ២០ម៉ឺនតោន យើងមានផ្ទៃដីដាំកៅស៊ូជាង ៤០ម៉ឺន​ ហិកតា
រួចហើយ ដោយរាជរដ្ឋាភិបាល​ បានជំរុញការដាំដុះកៅស៊ូ និងគិតគូរពីស្ថានភាពតម្លៃកៅស៊ូនៅលើទីផ្សារផងដែរ ដើម្បីបង្កើនជីវភាពកសិករ ៕​ ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង