វិវាទដីធ្លីឡើងកម្តៅក្រោយហាងឆេងដីមានតម្លៃខ្ពស់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ គ្រាដែលហាងឆេងតម្លៃដីធ្លីមានការឡើងថ្លៃខ្ពស់ វិវាទដីធ្លីនៅខេត្តព្រះសីហនុ ហាក់កំរើកឡើងវិញគួរអោយបារម្មណ៏ ជាក់ស្តែងក្រុមប្រជាពលរដ្ឋប្រមាណ១៨គ្រួសារ នៅតំបន់ ភូមិអុង ឃុំរាមស្រុកព្រៃនប់ បានធ្វើការចោទប្រកាន់ទៅលើលោក ប្រាក់ ថន ជាមេវរៈ០៨នៃមូលដ្ឋានសមុទ្ររាម ថា បានយកឈ្មោះអង្គភាពលាភពណ៏រំលោភយកដីរបស់ពួកគាត់។

លោកស្វាយ សុភាព បានគូសបញ្ជាក់ថា ទីតាំងដីទំនាស់នេះ ឪពុករបស់គាត់បានមកកាប់ស្កាធ្វើស្រែ ដាំដំណាំ ដុតធ្យូងទាំងពីឆ្នាំ១៩៩២ មកម្លេះ ដែលកាលនោះជាដីគ្រប់គ្រងដោយព្រះរាជក្រិត្យ(មន្ត្រីបរិស្ថាន)តែក្រោយមកនៅកំឡុងឆ្នាំ២០០៧ មូលដ្ឋានសមុទ្ររាមបានបំបែកអង្គភាពវរៈមួយចំនួនមកកាន់តំបន់នេះ ហើយបានបែកចែកដីគ្នា ហើយកាលនោះពុំមានប៉ះពាល់ដល់ដីពួកគាត់ឡើយតែ ក្រោយមកស្រាប់តែលិចឬថាដីនោះជាដីរបស់គេ ទើបមានការតវ៉ារហូតដល់ចំណាររបស់ឯកឧត្តម ហ៊ុន សាន ទើបសំណុំរឿងនោះស្ងាត់ទៅវិញ ហើយដីប្រជាពលរដ្ឋមួយចំនួនត្រូវបានគ្រប់គ្រងវិញ ដោយឡែកតែដីពួកគាត់ចំនួន១៨គ្រួសារដែលជាប្រជាពលរដ្ឋក្រីក្រ កាន់កាប់នោះ ស្រាប់តែឈ្មោះ ប្រាក់ ថន បាននាំមនុស្សមួយក្រុមមករុះរើ ដោយអះអាងថា ជាដីរបស់អង្គភាព តែក្រោយមកថាជាដីរបស់បុគ្គលផ្សេងដែលគេមានឯកសារត្រឹមត្រូវទៅវិញ។ប្រភពដ៏ដែលបានបន្តថា ប្រសិនបើដីនោះជារបស់អង្គភាពមែនពួកគាត់មិនតវ៉ាទេ ហើយសូមអោយដោះស្រាយអោយមានតម្លាភាព កុំអោយតែដីប្រជាពលរដ្ឋក្រីក្រ ជាដីអង្គភាព ឯ ដីអ្នកមានអំណាចបុណ្យសក្តិនៅជាប់ព្រុំជាដីឯកជនស្របច្បាប់។

ពួកគាត់គ្មានអ្វីក្រៅអំពីលើកម្រាមដៃដប់ សូមក្តីសន្តោសអំពីថ្នាក់ដឹកនាំពាក់ព័ន្ឋជាន់ខ្ពស់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែម្នាក់ប៉ុណ្ណោះទេ ដែលលោកតែងតែគិតគូរជានិច្ចដល់កូនចៅរបស់លោក ដែលជួបភាពអយុទ្ឋត្តិធម៏។

ដោយឡែក លោក ប្រាក់ ថន ដែលបានរងការចោទប្រកាន់បានអះអាងថា ដីតំបន់ទំនាស់នេះ ដើមឡើយគឺជាដីអង្គភាព ដែលគ្រប់គ្រងដោយលោកប្រធានវរៈមុន ហើយបានបែងចែកដីនោះទៅអោយ មន្ត្រីក្រោមឪវាទ តែក្រោយមកដោយម្ចាស់ដីដែលទទួលសិទ្ឋពីប្រធានវិរៈមុន បានផ្លាស់ប្តូរទីលំនៅទៅឆ្ងាយ ស្រាប់តែក្រុមគ្រួសារលោកតា នឹម បានយកដីនោះទៅលក់អោយអ្នកផ្សេង ទើបបង្កើតជាទំនាស់នេះឡើង។

 

អត្ថបទដែលជាប់ទាក់ទង