មង្គលការកូនស្រី ហ៊ឹម ស៊ីវន កក្រើកស្រុកខ្មែរទៀតហើយ ថែមទាំងមាន វត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងតារាល្បីៗជាច្រើន

ភ្នំពេញ៖ ពិធីមង្គលការរបស់កូនស្រី តារាចម្រៀងជើងចាស់អ្នកស្រី ហ៊ឹម ស៊ីវន កាលពីយប់មិញនេះ បានធ្វើឡើងដោយភាពអធិកអធម ដោយមានការចូលរួមពីភ្ញៀវកិត្តិយសរបស់គ្រួសារទាំងសងខាង និងអ្នកសិល្បៈជាច្រើន។

មិនត្រឹមតែ មានតារាលំដាប់ល្បីៗចូលរួមប៉ុណ្ណោះទេ តែក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អញ្ជើញទៅចូលរួមផ្ទាល់នៅក្នុងថ្ងៃជ័យមង្គលរបស់កូនស្រីរបស់តារារូបនេះ គឺកញ្ញាពៅ ពេជ្រករុណា នឹងគូអនាគត លោក ជា ទី។

នៅក្នុងនោះផងដែរ តារាជាច្រើន ក៏បានសម្តែងភាពរីករាយយ៉ាងខ្លាំង ជាមួយនឹងការអបអរសារទរដល់គូស្វាមីភរិយាថ្មី យ៉ាងសប្បាយរីករាយ។

ជាពិសេសនោះ ពួកគេក៏មានឱកាសបានជួបសម្តែងការគួរសម ក៏ដូចជាបានជួបជាមួយនឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នៅក្នុងកម្មវិធីផ្ទាល់ទៀត ធ្វើឲ្យពួកគេសប្បាយចិត្ត ញញឹមបិទមាត់មិនជិត៕

សូមទស្សនារូបភាពខាងក្រោមនេះ ៖

 

អត្ថបទដែលជាប់ទាក់ទង